ព្រះត្រៃបិដក ភាគ ៨៧

ឯរូបក្ខន្ធ​របស់​សត្វ​ទាំងនោះ មិនកើត​ឡើង​ក្នុង​ទីនោះ​ទេ ពួក​សត្វ​កាល​ចូល​ទៅកាន់​បញ្ចវោការ​ភព វេទនាខន្ធ​របស់​សត្វ​ទាំងនោះ កើតឡើង​ហើយ​ផង រូបក្ខន្ធ​កើតឡើង​ផង ក្នុង​ទីនោះ។
 [១៤០] វេទនាខន្ធ​របស់​សត្វ​ណា កើតឡើង​ក្នុង​ទីណា សញ្ញាខន្ធ​របស់​សត្វ​នោះ កើតឡើង​ហើយ ក្នុង​ទីនោះ​ដែរ​ឬ។ ពួក​សត្វ កាល​ចូល​ទៅកាន់​សុទ្ធាវាស វេទនាខន្ធ​របស់​សត្វ​ទាំងនោះ កើតឡើង​ក្នុង​ទីនោះ ឯសញ្ញាខន្ធ​របស់​សត្វ​ទាំងនោះ មិនកើត​ឡើង​ហើយ ក្នុង​ទីនោះ​ទេ ពួក​សត្វ​ក្រៅ​នេះ កាល​ចូល​ទៅកាន់​ចតុ​វោការ​ភព និង​បញ្ចវោការ​ភព វេទនាខន្ធ កើតឡើង​ផង សញ្ញាខន្ធ​របស់​សត្វ​ទាំងនោះ កើតឡើង​ហើយ​ផង ក្នុង​ទីនោះ។ មួយ​យ៉ាង​ទៀត សញ្ញាខន្ធ របស់​សត្វ​ណា កើតឡើង​ហើយ ក្នុង​ទីណា វេទនាខន្ធ របស់​សត្វ​នោះ កើតឡើង​ក្នុង​ទីនោះ​ដែរ​ឬ។ ពួក​សត្វ​កាល​ច្យុត​ចាក​ចតុ​វោការ​ភព និង​បញ្ចវោការ​ភព សញ្ញាខន្ធ​របស់​សត្វ​ទាំងនោះ កើតឡើង​ហើយ​ក្នុង​ទីនោះ ឯវេទនាខន្ធ​របស់​សត្វ​ទាំងនោះ មិនកើត​ឡើង​ក្នុង​ទីនោះ​ទេ ពួក​សត្វ កាល​ចូល​ទៅកាន់​ចតុ​វោការ​ភព និង​បញ្ចវោការ​ភព សញ្ញាខន្ធ​របស់​សត្វ​ទាំងនោះ កើតឡើង​ហើយ​ផង វេទនាខន្ធ កើតឡើង​ផង ក្នុង​ទីនោះ។
 [១៤១] រូបក្ខន្ធ​របស់​សត្វ​ណា មិនកើត​ឡើង វេទនាខន្ធ​របស់​សត្វ​នោះ មិនកើត​ឡើង​ហើយ​ដែរ​ឬ។ កើតឡើង​ហើយ។
ថយ | ទំព័រទី ៦៤ | បន្ទាប់
ID: 637825324994933993
ទៅកាន់ទំព័រ៖