ព្រះត្រៃបិដក ភាគ ៨៧
មួយយ៉ាងទៀត វេទនាខន្ធ របស់សត្វណា មិនកើតឡើងហើយ រូបក្ខន្ធរបស់សត្វនោះ មិនកើតឡើងដែរឬ។ មិនមានទេ។
[១៤២] វេទនាខន្ធរបស់សត្វណា មិនកើតឡើង សញ្ញាខន្ធរបស់សត្វនោះ មិនកើតឡើងហើយដែរឬ។ កើតឡើងហើយ។ មួយយ៉ាងទៀត សញ្ញាខន្ធរបស់សត្វណា មិនកើតឡើងហើយ វេទនាខន្ធរបស់សត្វនោះ មិនកើតឡើងដែរឬ។ មិនមានទេ។
[១៤៣] រូបក្ខន្ធ មិនកើតឡើងក្នុងទីណា វេទនាខន្ធ មិនកើតឡើងហើយ ក្នុងទីនោះដែរឬ។ កើតឡើងហើយ។ មួយយ៉ាងទៀត វេទនាខន្ធ មិនកើតឡើងហើយ ក្នុងទីណា រូបក្ខន្ធ មិនកើតឡើងក្នុងទីនោះដែរឬ។ កើតឡើង។
[១៤៤] វេទនាខន្ធ មិនកើតឡើងក្នុងទីណា សញ្ញាខន្ធ មិនកើតឡើងហើយ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត សញ្ញាខន្ធ មិនកើតឡើងហើយ ក្នុងទីណា វេទនាខន្ធ មិនកើតឡើង ក្នុងទីនោះដែរឬ។ អើ។
[១៤៥] រូបក្ខន្ធ របស់សត្វណា មិនកើតឡើងក្នុងទីណា វេទនាខន្ធ របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះដែរឬ។ ពួកអរូបព្រហ្ម កាលច្យុតចាកបញ្ចវោការភព រូបក្ខន្ធរបស់សត្វទាំងនោះ មិនកើតឡើងក្នុងទីនោះ ឯវេទនាខន្ធ របស់សត្វទាំងនោះ មិនមែនជា
ID: 637825325325558774
ទៅកាន់ទំព័រ៖