ព្រះត្រៃបិដក ភាគ ៨៧
មួយយ៉ាងទៀត សញ្ញាខន្ធ របស់សត្វណា មិនកើតឡើងហើយក្នុងទីណា វេទនាខន្ធ របស់សត្វនោះ មិនកើតឡើងក្នុងទីនោះដែរឬ។ ពួកសត្វ កាលចូលទៅកាន់សុទ្ធាវាស សញ្ញាខន្ធរបស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះ ឯវេទនាខន្ធរបស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងក្នុងទីនោះទេ ពួកសត្វដែលបរិនិព្វានក្នុងសុទ្ធាវាស និងពួកអសញ្ញសត្វ សញ្ញាខន្ធរបស់សត្វទាំងនោះ មិនកើតឡើងហើយផង វេទនាខន្ធ មិនកើតឡើងផង ក្នុងទីនោះ។
[១៤៧] រូបក្ខន្ធ របស់សត្វណា កើតឡើង វេទនាខន្ធរបស់សត្វនោះ នឹងកើតឡើងដែរឬ។ ពួកសត្វដែលកើតក្នុងបច្ឆិមភព កាលចូលទៅកាន់បញ្ចវោការភព រូបក្ខន្ធរបស់សត្វទាំងនោះ កើតឡើង ឯវេទនាខន្ធរបស់សត្វទាំងនោះ នឹងមិនកើតឡើងទេ ពួកសត្វក្រៅនេះ កាលចូលទៅកាន់បញ្ចវោការភព និងចូលទៅកាន់អសញ្ញសត្វ រូបក្ខន្ធរបស់សត្វទាំងនោះ កើតឡើងផង វេទនាខន្ធ នឹងកើតឡើងផង។ មួយយ៉ាងទៀត វេទនាខន្ធរបស់សត្វណា នឹងកើតឡើង រូបក្ខន្ធរបស់សត្វនោះ កើតឡើងដែរឬ។ ពួកសត្វទាំងពួង កាលច្យុតចូលទៅកាន់អរូបព្រហ្ម វេទនាខន្ធរបស់សត្វទាំងនោះ នឹងកើតឡើង ឯរូបក្ខន្ធរបស់សត្វទាំងនោះ មិនកើតឡើងទេ ពួកសត្វ កាលចូលទៅកាន់បញ្ចវោការភព និងចូលទៅកាន់អសញ្ញសត្វ វេទនាខន្ធរបស់សត្វទាំងនោះ នឹងកើតឡើងផង រូបក្ខន្ធកើតឡើងផង។
ID: 637825325796997994
ទៅកាន់ទំព័រ៖