ព្រះត្រៃបិដក ភាគ ៨៧
[១៤៨] វេទនាខន្ធ របស់សត្វណា កើតឡើង សញ្ញាខន្ធរបស់សត្វនោះ នឹងកើតឡើងដែរឬ។ ពួកសត្វដែលកើតក្នុងបច្ឆិមភព កាលចាប់បដិសន្ធិ វេទនាខន្ធ របស់សត្វទាំងនោះ កើតឡើង ឯសញ្ញាខន្ធ របស់សត្វទាំងនោះ នឹងមិនកើតឡើងទេ ពួកសត្វក្រៅនេះ កាលចូលទៅកាន់ចតុវោការភព និងបញ្ចវោការភព វេទនាខន្ធរបស់សត្វទាំងនោះ កើតឡើងផង សញ្ញាខន្ធនឹងកើតឡើងផង។ មួយយ៉ាងទៀត សញ្ញាខន្ធរបស់សត្វណា នឹងកើតឡើង វេទនាខន្ធរបស់សត្វនោះ កើតឡើងដែរឬ។ ពួកសត្វទាំងពួងកាលច្យុត និងពួកសត្វកាលចូលទៅកាន់អសញ្ញសត្វ សញ្ញាខន្ធរបស់សត្វទាំងនោះ នឹងកើតឡើង ឯវេទនាខន្ធរបស់សត្វទាំងនោះ មិនកើតឡើងទេ ពួកសត្វកាលចូលទៅកាន់ចតុវោការភព និងបញ្ចវោការភព សញ្ញាខន្ធរបស់សត្វទាំងនោះ នឹងកើតឡើងផង វេទនាខន្ធកើតឡើងផង។
[១៤៩] រូបក្ខន្ធ កើតឡើង ក្នុងទីណា វេទនាខន្ធ នឹងកើតឡើងក្នុងទីនោះដែរឬ។ រូបក្ខន្ធកើតឡើងក្នុងអសញ្ញសត្វនោះ ឯវេទនាខន្ធ នឹងមិនកើតឡើង ក្នុងទីនោះទេ រូបក្ខន្ធ កើតឡើងផង វេទនាខន្ធ នឹងកើតឡើងផង ក្នុងបញ្ចវោការភពនោះ។ មួយយ៉ាងទៀត វេទនាខន្ធ នឹងកើតឡើងក្នុងទីណា រូបក្ខន្ធ កើតឡើង ក្នុងទីនោះដែរឬ។ វេទនាខន្ធ នឹងកើតឡើង ក្នុងអរូបភពនោះ ឯរូបក្ខន្ធ មិនកើតឡើងក្នុងទីនោះទេ
ID: 637825326061074428
ទៅកាន់ទំព័រ៖