ព្រះត្រៃបិដក ភាគ ៨៧
វេទនាខន្ធ នឹងកើតឡើងផង រូបក្ខន្ធកើតឡើងផង ក្នុងបញ្ចវោការភពនោះ។
[១៥០] វេទនាខន្ធ កើតឡើងក្នុងទីណា សញ្ញាខន្ធនឹងកើតឡើង ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត សញ្ញាខន្ធនឹងកើតឡើងក្នុងទីណា វេទនាខន្ធ កើតឡើងក្នុងទីនោះដែរឬ។ អើ។
[១៥១] រូបក្ខន្ធ របស់សត្វណា កើតឡើង ក្នុងទីណា វេទនាខន្ធ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះដែរឬ។ ពួកសត្វដែលកើតក្នុងបច្ឆិមភព កាលចូលទៅកាន់បញ្ចវោការភព និងចូលទៅកាន់អសញ្ញសត្វ រូបក្ខន្ធរបស់សត្វទាំងនោះ កើតឡើងក្នុងទីនោះ ឯវេទនាខន្ធរបស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ ពួកសត្វក្រៅនេះ កាលចូលទៅកាន់បញ្ចវោការភព រូបក្ខន្ធរបស់សត្វទាំងនោះ កើតឡើងផង វេទនាខន្ធ នឹងកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត វេទនាខន្ធ របស់សត្វណា នឹងកើតឡើង ក្នុងទីណា រូបក្ខន្ធរបស់សត្វនោះ កើតឡើងក្នុងទីនោះដែរឬ។ ពួកអរូបព្រហ្ម កាលច្យុតចាកបញ្ចវោការភព វេទនាខន្ធ របស់សត្វទាំងនោះ នឹងកើតឡើង ក្នុងទីនោះ ឯរូបក្ខន្ធរបស់សត្វទាំងនោះ មិនកើតឡើងក្នុងទីនោះទេ ពួកសត្វកាលចូលទៅកាន់បញ្ចវោការភព វេទនាខន្ធរបស់សត្វទាំងនោះ នឹងកើតឡើងផង រូបក្ខន្ធកើតឡើងផង ក្នុងទីនោះ។
ID: 637825326309668260
ទៅកាន់ទំព័រ៖