ព្រះត្រៃបិដក ភាគ ៨៧
[១៥២] វេទនាខន្ធ របស់សត្វណា កើតឡើងក្នុងទីណា សញ្ញាខន្ធរបស់សត្វនោះ នឹងកើតឡើងក្នុងទីនោះដែរឬ។ ពួកសត្វដែលកើតក្នុងបច្ឆិមភព កាលចាប់បដិសន្ធិ វេទនាខន្ធរបស់សត្វទាំងនោះ កើតឡើងក្នុងទីនោះ ឯសញ្ញាខន្ធ របស់សត្វទាំងនោះ នឹងមិនកើតឡើងក្នុងទីនោះទេ ពួកសត្វក្រៅនេះ កាលចូលទៅកាន់ចតុវោការភព និងបញ្ចវោការភព វេទនាខន្ធរបស់សត្វទាំងនោះ កើតឡើងផង សញ្ញាខន្ធនឹងកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត សញ្ញាខន្ធរបស់សត្វណា នឹងកើតឡើង ក្នុងទីណា វេទនាខន្ធរបស់សត្វនោះ កើតឡើង ក្នុងទីនោះដែរឬ។ ពួកសត្វកាលច្យុតចាកចតុវោការភព និងបញ្ចវោការភព សញ្ញាខន្ធរបស់សត្វទាំងនោះ នឹងកើតឡើងក្នុងទីនោះ ឯវេទនាខន្ធ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ ពួកសត្វកាលចូលទៅកាន់ចតុវោការភព និងបញ្ចវោការភព សញ្ញាខន្ធរបស់សត្វទាំងនោះ នឹងកើតឡើងផង វេទនាខន្ធ កើតឡើងផង ក្នុងទីនោះ។
[១៥៣] រូបក្ខន្ធ របស់សត្វណា មិនកើតឡើង វេទនាខន្ធរបស់សត្វនោះ នឹងមិនកើតឡើងដែរឬ។ ពួកសត្វទាំងពួង កាលច្យុតចូលទៅកាន់អរូបភព រូបក្ខន្ធ របស់សត្វទាំងនោះ មិនកើតឡើង ឯវេទនាខន្ធរបស់សត្វទាំងនោះ នឹងមិនមែនជាមិនកើតឡើងទេ ពួកសត្វដែលបរិនិព្វានក្នុងបញ្ចវោការភព និងពួកសត្វដែលកើតក្នុងបច្ឆិមភព ក្នុងអរូបព្រហ្ម រូបក្ខន្ធ របស់សត្វទាំងនោះ មិនកើតឡើងផង
ID: 637825326554511671
ទៅកាន់ទំព័រ៖