ព្រះត្រៃបិដក ភាគ ៨៧
វេទនាខន្ធ នឹងមិនកើតឡើងផង។ មួយយ៉ាងទៀត វេទនាខន្ធ របស់សត្វណា នឹងមិនកើតឡើង រូបក្ខន្ធរបស់សត្វនោះ មិនកើតឡើងដែរឬ។ ពួកសត្វដែលកើតឡើងក្នុងបច្ឆិមភព កាលចូលទៅកាន់បញ្ចវោការភព វេទនាខន្ធ របស់សត្វទាំងនោះ នឹងមិនកើតឡើង ឯរូបក្ខន្ធ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងទេ ពួកសត្វដែលបរិនិព្វាន ក្នុងបញ្ចវោការភព និងពួកសត្វដែលកើតក្នុងបច្ឆិមភព ក្នុងអរូបព្រហ្ម វេទនាខន្ធរបស់សត្វទាំងនោះ នឹងមិនកើតឡើងផង រូបក្ខន្ធ មិនកើតឡើងផង។
[១៥៤] វេទនាខន្ធ របស់សត្វណា មិនកើតឡើង សញ្ញាខន្ធរបស់សត្វនោះ នឹងមិនកើតឡើងដែរឬ។ ពួកសត្វទាំងពួង កាលច្យុតចូលទៅកាន់អសញ្ញសត្វ វេទនាខន្ធរបស់សត្វទាំងនោះ មិនកើតឡើង ឯសញ្ញាខន្ធរបស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងទេ វេទនាខន្ធរបស់សត្វទាំងនោះ ដែលបរិនិព្វាន មិនកើតឡើងផង សញ្ញាខន្ធនឹងមិនកើតឡើងផង។ មួយយ៉ាងទៀត សញ្ញាខន្ធ របស់សត្វណា នឹងមិនកើតឡើង វេទនាខន្ធ របស់សត្វនោះ មិនកើតឡើងដែរឬ។ ពួកសត្វដែលកើតឡើងក្នុងបច្ឆិមភព កាលចូលទៅកាន់បញ្ចវោការភព សញ្ញាខន្ធរបស់សត្វទាំងនោះ នឹងមិនកើតឡើង ឯវេទនាខន្ធរបស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងទេ សញ្ញាខន្ធរបស់សត្វទាំងនោះ ដែលបរិនិព្វាន នឹងមិនកើតឡើងផង វេទនាខន្ធមិនកើតឡើងផង។
ID: 637825326765472577
ទៅកាន់ទំព័រ៖