ព្រះត្រៃបិដក ភាគ ៨៧
[១៥៥] រូបក្ខន្ធ មិនកើតឡើង ក្នុងទីណា វេទនាខន្ធ នឹងមិនកើតឡើង ក្នុងទីនោះដែរឬ។ នឹងកើតឡើង។ មួយយ៉ាងទៀត វេទនាខន្ធ នឹងមិនកើតឡើង ក្នុងទីណា រូបក្ខន្ធមិនកើតឡើង ក្នុងទីនោះដែរឬ។ កើតឡើង។
[១៥៦] វេទនាខន្ធ មិនកើតឡើង ក្នុងទីណា សញ្ញាខន្ធ នឹងមិនកើតឡើង ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត សញ្ញាខន្ធ នឹងមិនកើតឡើង ក្នុងទីណា វេទនាខន្ធ មិនកើតឡើង ក្នុងទីនោះដែរឬ។ អើ។
[១៥៧] រូបក្ខន្ធរបស់សត្វណា មិនកើតឡើង ក្នុងទីណា វេទនាខន្ធរបស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះដែរឬ។ ពួកអរូបព្រហ្ម កាលច្យុតចាកបញ្ចវោការភព រូបក្ខន្ធរបស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះ ឯវេទនាខន្ធ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ ពួកសត្វដែលបរិនិព្វាន ក្នុងបញ្ចវោការភព ពួកសត្វដែលកើតក្នុងបច្ឆិមភព ក្នុងអរូបព្រហ្ម និងពួកសត្វដែលច្យុតចាកអសញ្ញសត្វ រូបក្ខន្ធរបស់សត្វទាំងនោះ មិនកើតឡើងផង វេទនាខន្ធ នឹងមិនកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត វេទនាខន្ធ របស់សត្វណា នឹងមិនកើតឡើងក្នុងទីណា រូបក្ខន្ធ របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះដែរឬ។ ពួកសត្វដែលកើតក្នុងបច្ឆិមភព កាលចូលទៅកាន់បញ្ចវោការភព និងចូលទៅកាន់អសញ្ញសត្វ វេទនាខន្ធរបស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះ ឯរូបក្ខន្ធរបស់សត្វទាំងនោះ
ID: 637825327034534973
ទៅកាន់ទំព័រ៖