ព្រះត្រៃបិដក ភាគ ៨៧

មិនមែន​ជា​មិនកើត​ឡើង​ក្នុង​ទីនោះ​ទេ ពួក​សត្វ​ដែល​បរិនិព្វាន​ក្នុង​បញ្ចវោការ​ភព ពួក​សត្វ​ដែល​កើត​ក្នុង​បច្ឆិមភព ក្នុង​អរូបព្រហ្ម និង​ពួក​សត្វ​ដែល​ច្យុត​ចាក​អសញ្ញ​សត្វ វេទនាខន្ធ​របស់​សត្វ​ទាំងនោះ នឹង​មិនកើត​ឡើង​ផង រូបក្ខន្ធ​មិនកើត​ឡើង​ផង ក្នុង​ទីនោះ។
 [១៥៨] វេទនាខន្ធ​របស់​សត្វ​ណា មិនកើត​ឡើង​ក្នុង​ទីណា សញ្ញាខន្ធ​របស់​សត្វ​នោះ នឹង​មិនកើត​ឡើង​ក្នុង​ទីនោះ​ដែរ​ឬ។ ពួក​សត្វ​កាល​ច្យុត​ចាក​ចតុ​វោការ​ភព និង​បញ្ចវោការ​ភព វេទនាខន្ធ​របស់​សត្វ​ទាំងនោះ មិនកើត​ឡើង ក្នុង​ទីនោះ​ទេ ឯសញ្ញាខន្ធ​របស់​សត្វ​ទាំងនោះ មិនមែន​ជា​នឹង​មិនកើត​ឡើង ក្នុង​ទីនោះ​ទេ ពួក​សត្វ​ដែល​បរិនិព្វាន និង​ពួក​អសញ្ញ​សត្វ វេទនាខន្ធ របស់​សត្វ​ទាំងនោះ​មិនកើត​ឡើង​ផង សញ្ញាខន្ធ នឹង​មិនកើត​ឡើង​ផង ក្នុង​ទីនោះ។ មួយ​យ៉ាង​ទៀត សញ្ញាខន្ធ របស់​សត្វ​ណា នឹង​មិនកើត​ឡើង ក្នុង​ទីណា វេទនាខន្ធ របស់​សត្វ​នោះ មិនកើត​ឡើង​ក្នុង​ទីនោះ​ដែរ​ឬ។ ពួក​សត្វ​ដែល​កើត​ក្នុង​បច្ឆិមភព កាល​ចាប់បដិសន្ធិ សញ្ញាខន្ធ​របស់​សត្វ​ទាំងនោះ នឹង​មិនកើត​ឡើង​ក្នុង​ទីនោះ ឯវេទនាខន្ធ​របស់​សត្វ​ទាំងនោះ មិនមែន​ជា​មិនកើត​ឡើង ក្នុង​ទីនោះ​ទេ សញ្ញាខន្ធ របស់​ពួក​សត្វ​ដែល​បរិនិព្វាន និង​ពួក​អសញ្ញ​សត្វ​នោះ នឹង​មិនកើត​ឡើង​ផង វេទនាខន្ធ មិនកើត​ឡើង​ផង ក្នុង​ទីនោះ។
ថយ | ទំព័រទី ៧៣ | បន្ទាប់
ID: 637825327287515061
ទៅកាន់ទំព័រ៖