ព្រះត្រៃបិដក ភាគ ៨៧
[១៦៤] វេទនាខន្ធ របស់សត្វណា កើតឡើងហើយ ក្នុងទីណា សញ្ញាខន្ធ របស់សត្វនោះ នឹងកើតឡើងក្នុងទីនោះដែរឬ។ វេទនាខន្ធរបស់ពួកសត្វ កើតឡើងហើយ ក្នុងទីនោះ ដែលកើតក្នុងបច្ឆិមភពនោះ ឯសញ្ញាខន្ធ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ ពួកសត្វក្រៅនេះ (ដែលកើត) ក្នុងចតុវោការភព និងបញ្ចវោការភព វេទនាខន្ធ របស់សត្វទាំងនោះ កើតឡើងហើយផង សញ្ញាខន្ធ នឹងកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត សញ្ញាខន្ធ របស់សត្វណា នឹងកើតឡើង ក្នុងទីណា វេទនាខន្ធ របស់សត្វនោះ នឹងកើតឡើងហើយ ក្នុងទីនោះដែរឬ។ អើ។
[១៦៥] រូបក្ខន្ធ របស់សត្វណា មិនកើតឡើងហើយ វេទនាខន្ធ របស់សត្វនោះ នឹងមិនកើតឡើងដែរឬ។ មិនមានទេ។ មួយយ៉ាងទៀត វេទនាខន្ធរបស់សត្វណា នឹងមិនកើតឡើង រូបក្ខន្ធរបស់សត្វនោះ មិនកើតឡើងហើយដែរឬ។ កើតឡើងហើយ។
[១៦៦] វេទនាខន្ធ របស់សត្វណា មិនកើតឡើងហើយ សញ្ញាខន្ធរបស់សត្វនោះ នឹងមិនកើតឡើងដែរឬ។ មិនមានទេ។ មួយយ៉ាងទៀត សញ្ញាខន្ធ របស់សត្វណា នឹងមិនកើតឡើង វេទនាខន្ធរបស់សត្វនោះ មិនកើតឡើងហើយដែរឬ។ កើតឡើងហើយ។
[១៦៧] រូបក្ខន្ធ មិនកើតឡើងហើយ ក្នុងទីណា វេទនាខន្ធ នឹងមិនកើតឡើង ក្នុងទីនោះដែរឬ។ នឹងកើតឡើង។ មួយយ៉ាងទៀត
ID: 637825328223320011
ទៅកាន់ទំព័រ៖