ព្រះត្រៃបិដក ភាគ ៨៧

វេទនាខន្ធ នឹង​មិនកើត​ឡើង ក្នុង​ទីណា រូបក្ខន្ធ មិនកើត​ឡើង​ហើយ ក្នុង​ទីនោះ​ដែរ​ឬ។ កើតឡើង​ហើយ។
 [១៦៨] វេទនាខន្ធ មិនកើត​ឡើង​ហើយ ក្នុង​ទីណា សញ្ញាខន្ធ នឹង​មិនកើត​ឡើង ក្នុង​ទីនោះ​ដែរ​ឬ។ អើ។ មួយ​យ៉ាង​ទៀត សញ្ញាខន្ធ នឹង​មិនកើត​ឡើង ក្នុង​ទីណា វេទនាខន្ធ មិនកើត​ឡើង​ហើយ ក្នុង​ទីនោះ​ដែរ​ឬ។ អើ។
 [១៦៩] រូបក្ខន្ធ របស់​សត្វ​ណា មិនកើត​ឡើង​ហើយ ក្នុង​ទីណា វេទនាខន្ធ របស់​សត្វ​នោះ នឹង​មិនកើត​ឡើង ក្នុង​ទីនោះ​ដែរ​ឬ។ ពួក​អរូបព្រហ្ម រូបក្ខន្ធ របស់​សត្វ​ទាំងនោះ មិនកើត​ឡើង​ហើយ ក្នុង​ទីនោះ ឯវេទនាខន្ធ របស់​សត្វ​ទាំងនោះ មិនមែន​ជា​នឹង​មិនកើត​ឡើង ក្នុង​ទីនោះ​ទេ ពួក​សុទ្ធាវាស​សត្វ និង​ពួក​សត្វ​ដែល​កើត​ក្នុង​បច្ឆិមភព ក្នុង​អរូបភព រូបក្ខន្ធ​របស់​សត្វ​ទាំងនោះ មិនកើត​ឡើង​ផង វេទនាខន្ធ នឹង​មិនកើត​ឡើង​ផង ក្នុង​ទីនោះ។ មួយ​យ៉ាង​ទៀត វេទនាខន្ធ របស់​សត្វ​ណា នឹង​មិនកើត​ឡើង ក្នុង​ទីណា រូបក្ខន្ធ​របស់​សត្វ​នោះ មិនកើត​ឡើង​ហើយ ក្នុង​ទីនោះ​ដែរ​ឬ។ ពួក​សត្វ​ដែល​កើត​ក្នុង​បច្ឆិមភព ក្នុង​បញ្ចវោការ​ភព និង​ពួក​អសញ្ញ​សត្វ វេទនាខន្ធ​របស់​សត្វ​ទាំងនោះ នឹង​មិនកើត​ឡើង ក្នុង​ទីនោះ ឯរូបក្ខន្ធ របស់​សត្វ​ទាំងនោះ មិនមែន​ជា​មិនកើត​ឡើង​ហើយ ក្នុង​ទីនោះ​ទេ ពួក​សុទ្ធាវាស​សត្វ និង​ពួក​សត្វ​ដែល​កើត​ក្នុង​បច្ឆិមភព ក្នុង​អរូបភព វេទនាខន្ធ របស់​សត្វ​ទាំងនោះ នឹង​មិនកើត​ឡើង​ផង រូបក្ខន្ធ មិនកើត​ឡើង​ហើយ​ផង ក្នុង​ទីនោះ។
ថយ | ទំព័រទី ៧៧ | បន្ទាប់
ID: 637825328513798268
ទៅកាន់ទំព័រ៖