ព្រះត្រៃបិដក ភាគ ៨៧

ពួក​ធម៌​ណា មាន​គ្នា​និង​គ្នា​ជា​មូល ដោយ​នាម​មូល ពួក​ធម៌​ទាំងអស់​នោះ ជា​នាម។ ពួក​ធម៌​ណាមួយ ជា​នាម ពួក​ធម៌​ទាំងអស់​នោះ មាន​នាម​មូល​ជា​មូល មួយ​យ៉ាង​ទៀត ពួក​ធម៌​ណា មាន​នាម​មូល ជា​មូល ពួក​ធម៌​ទាំងអស់​នោះ ជា​នាម។ ពួក​ធម៌​ណាមួយ ជា​នាម ពួក​ធម៌​ទាំងអស់​នោះ មាន​មូល​តែមួយ​ជា​មូល ដោយ​នាម​មូល មួយ​យ៉ាង​ទៀត ពួក​ធម៌​ណា មាន​មូល​តែមួយ​ជា​មូល ដោយ​នាម​មូល ពួក​ធម៌​ទាំងអស់​នោះ ជា​នាម។ ពួក​ធម៌​ណាមួយ មាន​មូល​តែមួយ​ជា​មូល ដោយ​នាម​មូល ពួក​ធម៌​ទាំងអស់​នោះ មាន​មូល​នៃ​គ្នា​និង​គ្នា​ជា​មូល ដោយ​នាម​មូល មួយ​យ៉ាង​ទៀត ពួក​ធម៌​ណា មាន​មូល​នៃ​គ្នា​និង​គ្នា​ជា​មូល ដោយ​នាម​មូល ពួក​ធម៌​ទាំងអស់​នោះ ជា​នាម។ ពួក​ធម៌​ណាមួយ ជា​នាម ពួក​ធម៌​ទាំងអស់​នោះ មាន​នាម​ជា​មូល មួយ​យ៉ាង​ទៀត ពួក​ធម៌​ណា មាន​នាម​ជា​មូល ពួក​ធម៌​ទាំងអស់​នោះ ជា​នាម។ ពួក​ធម៌​ណាមួយ ជា​នាម ពួក​ធម៌​ទាំងអស់​នោះ មាន​មូល​តែមួយ ដោយ​នាម​មូល មួយ​យ៉ាង​ទៀត ពួក​ធម៌​ណា មាន​មូល​តែមួយ ដោយ​នាម​មូល ពួក​ធម៌​ទាំងអស់​នោះ ជា​នាម។ ពួក​ធម៌​ណាមួយ មាន​មូល​តែមួយ ដោយ​នាម​មូល ពួក​ធម៌​ទាំងអស់​នោះ មាន​គ្នា​និង​គ្នា​ជា​មូល ដោយ​នាម​មូល មួយ​យ៉ាង​ទៀត ពួក​ធម៌​ណា មាន​គ្នា​និង​គ្នា​ជា​មូល ដោយ​នាម​មូល
ថយ | ទំព័រទី ៨ | បន្ទាប់
ID: 637825309535388084
ទៅកាន់ទំព័រ៖