ព្រះត្រៃបិដក ភាគ ៨៧
[១៧៤] រូបក្ខន្ធ របស់សត្វណា មិនរលត់ទៅ វេទនាខន្ធ របស់សត្វនោះ មិនរលត់ទៅដែរឬ។ ពួកសត្វដែលច្យុតចាកអរូបភព រូបក្ខន្ធ របស់សត្វទាំងនោះ មិនរលត់ទៅ ឯវេទនាខន្ធ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ទៅទេ ពួកសត្វទាំងអស់ កាលចាប់បដិសន្ធិ រូបក្ខន្ធ របស់សត្វទាំងនោះ មិនរលត់ទៅផង វេទនាខន្ធ មិនរលត់ទៅផង។ មួយយ៉ាងទៀត វេទនាខន្ធ របស់សត្វណា មិនរលត់ទៅ រូបក្ខន្ធ របស់សត្វនោះ មិនរលត់ទៅដែរឬ។ ពួកសត្វដែលច្យុតចាកអសញ្ញសត្វ វេទនាខន្ធ របស់សត្វទាំងនោះ មិនរលត់ទៅ ឯរូបក្ខន្ធ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ទៅទេ ពួកសត្វទាំងអស់ កាលចាប់បដិសន្ធិ វេទនាខន្ធ របស់សត្វទាំងនោះ មិនរលត់ទៅផង រូបក្ខន្ធ មិនរលត់ទៅផង។
[១៧៥] រូបក្ខន្ធ មិនរលត់ទៅ ក្នុងទីណា វេទនាខន្ធ មិនរលត់ទៅ ក្នុងទីនោះដែរឬ។ រលត់ទៅ។ មួយយ៉ាងទៀត វេទនាខន្ធ មិនរលត់ទៅ ក្នុងទីណា រូបក្ខន្ធ មិនរលត់ទៅ ក្នុងទីនោះដែរឬ។ រលត់ទៅ។
[១៧៦] រូបក្ខន្ធ របស់សត្វណា មិនរលត់ទៅក្នុងទីណា វេទនាខន្ធ របស់សត្វនោះ មិនរលត់ទៅ ក្នុងទីនោះដែរឬ។ ពួកសត្វដែលច្យុតចាកអរូបភព រូបក្ខន្ធ របស់សត្វទាំងនោះ មិនរលត់ទៅក្នុងទីនោះ ឯវេទនាខន្ធ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ទៅ ក្នុងទីនោះទេ
ID: 637825329237967681
ទៅកាន់ទំព័រ៖