ព្រះត្រៃបិដក ភាគ ៨៧
ពួកសត្វទាំងអស់ កាលចាប់បដិសន្ធិ រូបក្ខន្ធ របស់សត្វទាំងនោះ មិនរលត់ទៅផង វេទនាខន្ធ មិនរលត់ទៅផង ក្នុងទីនោះ។ មួយយ៉ាងទៀត វេទនាខន្ធ របស់សត្វណា មិនរលត់ទៅ ក្នុងទីណា រូបក្ខន្ធ របស់សត្វនោះ មិនរលត់ទៅ ក្នុងទីនោះដែរឬ។ ពួកសត្វកាលច្យុតចាកអសញ្ញសត្វ វេទនាខន្ធ របស់សត្វទាំងនោះ មិនរលត់ទៅក្នុងទីនោះ ឯរូបក្ខន្ធ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ទៅ ក្នុងទីនោះទេ ពួកសត្វទាំងអស់ កាលចាប់បដិសន្ធិ វេទនាខន្ធ របស់សត្វទាំងនោះ មិនរលត់ទៅផង រូបក្ខន្ធ មិនរលត់ទៅផង ក្នុងទីនោះ។
[១៧៧] រូបក្ខន្ធ របស់សត្វណា រលត់ហើយ វេទនាខន្ធ របស់សត្វនោះ រលត់ហើយដែរឬ។ អើ។ មួយយ៉ាងទៀត វេទនាខន្ធ របស់សត្វណា រលត់ហើយ រូបក្ខន្ធ របស់សត្វនោះ រលត់ដែរឬ។ អើ។
[១៧៨] រូបក្ខន្ធ រលត់ហើយ ក្នុងទីណា វេទនាខន្ធ រលត់ហើយ ក្នុងទីនោះ ដែរឬ។ រូបក្ខន្ធ រលត់ហើយ ក្នុងអសញ្ញសត្វនោះ ឯវេទនាខន្ធ មិនរលត់ហើយ ក្នុងទីនោះទេ រូបក្ខន្ធ រលត់ហើយផង វេទនាខន្ធ រលត់ហើយផង ក្នុងបញ្ចវោការភពនោះ។ មួយយ៉ាងទៀត វេទនាខន្ធ រលត់ហើយ ក្នុងទីណា រូបក្ខន្ធ រលត់ហើយ ក្នុងទីនោះដែរឬ។ វេទនាខន្ធ រលត់ហើយ ក្នុងអរូបភពនោះ ឯរូបក្ខន្ធ មិនរលត់ហើយ ក្នុងទីនោះទេ វេទនាខន្ធ រលត់ហើយផង រូបក្ខន្ធ រលត់ហើយផង ក្នុងបញ្ចវោការភពនោះ។
ID: 637825329662510988
ទៅកាន់ទំព័រ៖