ព្រះត្រៃបិដក ភាគ ៨៧
[១៧៩] រូបក្ខន្ធ របស់សត្វណា រលត់ហើយ ក្នុងទីណា វេទនាខន្ធ របស់សត្វនោះ រលត់ហើយ ក្នុងទីនោះដែរឬ។ រូបក្ខន្ធ របស់អសញ្ញសត្វទាំងនោះ រលត់ហើយ ក្នុងទីនោះ ឯវេទនាខន្ធ របស់សត្វទាំងនោះ មិនរលត់ហើយ ក្នុងទីនោះទេ រូបក្ខន្ធ របស់ពួកសត្វក្នុងបញ្ចវោការភពនោះ រលត់ហើយផង វេទនាខន្ធ រលត់ហើយផង ក្នុងទីនោះ។ មួយយ៉ាងទៀត វេទនាខន្ធ របស់សត្វណា រលត់ហើយ ក្នុងទីណា រូបក្ខន្ធ របស់សត្វនោះ រលត់ហើយ ក្នុងទីនោះដែរឬ។ វេទនាខន្ធ របស់អរូបព្រហ្មទាំងនោះ រលត់ហើយ ក្នុងទីនោះ ឯរូបក្ខន្ធ របស់សត្វទាំងនោះ មិនរលត់ហើយក្នុងទីនោះទេ វេទនាខន្ធ របស់ពួកសត្វក្នុងបញ្ចវោការភពនោះ រលត់ហើយផង រូបក្ខន្ធ រលត់ហើយផង ក្នុងទីនោះ។
[១៨០] រូបក្ខន្ធ របស់សត្វណា មិនរលត់ហើយ វេទនាខន្ធរបស់សត្វនោះ មិនរលត់ហើយដែរឬ។ មិនមានទេ។ មួយយ៉ាងទៀត វេទនាខន្ធរបស់សត្វណា មិនរលត់ហើយ រូបក្ខន្ធរបស់សត្វនោះ មិនរលត់ហើយដែរឬ។ មិនមានទេ។
[១៨១] រូបក្ខន្ធ មិនរលត់ហើយ ក្នុងទីណា វេទនាខន្ធ មិនរលត់ហើយ ក្នុងទីនោះដែរឬ។ រលត់ហើយ។ មួយយ៉ាងទៀត វេទនាខន្ធ មិនរលត់ហើយ ក្នុងទីណា រូបក្ខន្ធ មិនរលត់ហើយ ក្នុងទីនោះដែរឬ។ រលត់ហើយ។
ID: 637825329949698547
ទៅកាន់ទំព័រ៖