ព្រះត្រៃបិដក ភាគ ៨៧
[១៨២] រូបក្ខន្ធ របស់សត្វណា មិនរលត់ហើយ ក្នុងទីណា វេទនាខន្ធ របស់សត្វនោះ មិនរលត់ហើយ ក្នុងទីនោះដែរឬ។ រូបក្ខន្ធ របស់អរូបព្រហ្មទាំងនោះ មិនរលត់ហើយ ក្នុងទីនោះ ឯវេទនាខន្ធ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ហើយ ក្នុងទីនោះទេ រូបក្ខន្ធ របស់ពួកសុទ្ធាវាសសត្វនោះ មិនរលត់ហើយផង វេទនាខន្ធ មិនរលត់ហើយផង ក្នុងទីនោះ។ មួយយ៉ាងទៀត វេទនាខន្ធ របស់សត្វណា មិនរលត់ហើយ ក្នុងទីណា រូបក្ខន្ធ របស់សត្វនោះ មិនរលត់ហើយ ក្នុងទីនោះដែរឬ។ វេទនាខន្ធ របស់អសញ្ញសត្វទាំងនោះ មិនរលត់ហើយ ក្នុងទីនោះ ឯរូបក្ខន្ធ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ហើយ ក្នុងទីនោះទេ វេទនាខន្ធ របស់ពួកសុទ្ធាវាសសត្វនោះ មិនរលត់ហើយផង រូបក្ខន្ធ មិនរលត់ហើយផង ក្នុងទីនោះ។
[១៨៣] រូបក្ខន្ធ របស់សត្វណា នឹងរលត់ទៅ វេទនាខន្ធ របស់សត្វនោះ នឹងរលត់ទៅដែរឬ។ អើ។ មួយយ៉ាងទៀត វេទនាខន្ធ របស់សត្វណា នឹងរលត់ទៅ រូបក្ខន្ធ របស់សត្វនោះ នឹងរលត់ទៅដែរឬ។ បណ្ដាពួកសត្វដែលកើតក្នុងបច្ឆិមភព កាលចូលកាន់អរូបភព សត្វទាំងឡាយណា ចូលកាន់អរូបភពហើយ នឹងបរិនិព្វាន កាលសត្វទាំងនោះ កំពុងច្យុត វេទនាខន្ធ របស់ពួកសត្វនោះ នឹងរលត់ទៅ ឯរូបក្ខន្ធ របស់សត្វទាំងនោះ នឹងមិនរលត់ទៅទេ វេទនាខន្ធ របស់សត្វទាំងនោះ ក្រៅនេះ នឹងរលត់ទៅផង រូបក្ខន្ធ នឹងរលត់ទៅផង។
ID: 637825330202521829
ទៅកាន់ទំព័រ៖