ព្រះត្រៃបិដក ភាគ ៨៧
[១៨៤] រូបក្ខន្ធ នឹងរលត់ទៅ ក្នុងទីណា វេទនាខន្ធ នឹងរលត់ទៅ ក្នុងទីនោះដែរឬ។ រូបក្ខន្ធ នឹងរលត់ទៅក្នុងអសញ្ញសត្វនោះ ឯវេទនាខន្ធ នឹងមិនរលត់ទៅ ក្នុងទីនោះទេ រូបក្ខន្ធ នឹងរលត់ទៅផង វេទនាខន្ធ នឹងរលត់ទៅផង ក្នុងបញ្ចវោការភពនោះ។ មួយយ៉ាងទៀត វេទនាខន្ធ នឹងរលត់ទៅ ក្នុងទីណា រូបក្ខន្ធ នឹងរលត់ទៅ ក្នុងទីនោះដែរឬ។ វេទនាខន្ធ នឹងរលត់ទៅ ក្នុងអរូបភពនោះ ឯរូបក្ខន្ធ នឹងមិនរលត់ទៅ ក្នុងទីនោះទេ វេទនាខន្ធ នឹងរលត់ទៅផង រូបក្ខន្ធ នឹងរលត់ទៅផង ក្នុងបញ្ចវោការភពនោះ។
[១៨៥] រូបក្ខន្ធ របស់សត្វណា នឹងរលត់ទៅ ក្នុងទីណា វេទនាខន្ធ របស់សត្វនោះ នឹងរលត់ទៅ ក្នុងទីនោះដែរឬ។ រូបក្ខន្ធ របស់អសញ្ញសត្វទាំងនោះ នឹងរលត់ទៅ ក្នុងទីនោះ ឯវេទនាខន្ធ របស់សត្វទាំងនោះ នឹងមិនរលត់ទៅ ក្នុងទីនោះទេ រូបក្ខន្ធ របស់ពួកសត្វក្នុងបញ្ចវោការភពនោះ នឹងរលត់ទៅផង វេទនាខន្ធ នឹងរលត់ទៅផង ក្នុងទីនោះ។ មួយយ៉ាងទៀត វេទនាខន្ធ របស់សត្វណា នឹងរលត់ទៅ ក្នុងទីណា រូបក្ខន្ធ របស់សត្វនោះ នឹងរលត់ទៅ ក្នុងទីនោះដែរឬ។ វេទនាខន្ធ របស់អរូបព្រហ្មទាំងនោះ នឹងរលត់ទៅក្នុងទីនោះ ឯរូបក្ខន្ធ របស់សត្វទាំងនោះ នឹងមិនរលត់ទៅ ក្នុងទីនោះទេ វេទនាខន្ធ របស់ពួកសត្វក្នុងបញ្ចវោការភពនោះ នឹងរលត់ទៅផង រូបក្ខន្ធ នឹងរលត់ទៅផង ក្នុងទីនោះ។
ID: 637825330456293787
ទៅកាន់ទំព័រ៖