ព្រះត្រៃបិដក ភាគ ៨៧

 [១៨៦] រូបក្ខន្ធ របស់​សត្វ​ណា នឹង​មិន​រលត់​ទៅ វេទនាខន្ធ របស់​សត្វ​នោះ នឹង​មិន​រលត់​ដែរ​ឬ។ បណ្ដា​ពួក​សត្វ​ដែល​កើត​ក្នុង​បច្ឆិមភព កាល​ចូល​ទៅកាន់​អរូបភព សត្វ​ទាំងឡាយ​ណា ចូល​ទៅកាន់​អរូបភព​ហើយ នឹង​បរិនិព្វាន កាល​សត្វ​ទាំងនោះ កំពុង​ច្យុត រូបក្ខន្ធ​របស់​ពួក​សត្វ​ទាំងនោះ នឹង​មិន​រលត់​ទៅ ឯវេទនាខន្ធ​របស់​សត្វ​ទាំងនោះ មិនមែន​ជា​នឹង​មិន​រលត់​ទៅ​ទេ ពួក​សត្វ​កាល​បរិនិព្វាន រូបក្ខន្ធ របស់​ពួក​សត្វ​ទាំងនោះ នឹង​មិន​រលត់​ទៅ​ផង វេទនាខន្ធ នឹង​មិន​រលត់​ទៅ​ផង។ មួយ​យ៉ាង​ទៀត វេទនាខន្ធ របស់​សត្វ​ណា នឹង​មិន​រលត់​ទៅ រូបក្ខន្ធ​របស់​សត្វ​នោះ នឹង​មិន​រលត់​ដែរ​ឬ។ អើ។
 [១៨៧] រូបក្ខន្ធ នឹង​មិន​រលត់​ទៅ ក្នុង​ទីណា វេទនាខន្ធ នឹង​មិន​រលត់​ទៅ ក្នុង​ទីនោះ​ដែរ​ឬ។ នឹង​រលត់​ទៅ។ មួយ​យ៉ាង​ទៀត វេទនាខន្ធ នឹង​មិន​រលត់​ទៅ ក្នុង​ទីណា រូបក្ខន្ធ នឹង​មិន​រលត់​ទៅ ក្នុង​ទីនោះ​ដែរ​ឬ។ នឹង​រលត់​ទៅ។
 [១៨៨] រូបក្ខន្ធ របស់​សត្វ​ណា នឹង​មិន​រលត់​ទៅ ក្នុង​ទីណា វេទនាខន្ធ របស់​សត្វ​នោះ នឹង​មិន​រលត់​ទៅ ក្នុង​ទីនោះ​ដែរ​ឬ។ រូបក្ខន្ធ របស់​អរូបព្រហ្ម​ទាំងនោះ នឹង​មិន​រលត់​ទៅ ក្នុង​ទីនោះ​ទេ ឯវេទនាខន្ធ របស់​សត្វ​ទាំងនោះ មិនមែន​ជា​នឹង​មិន​រលត់​ទៅ​ក្នុង​ទីនោះ​ទេ ពួក​សត្វ​កាល​បរិនិព្វាន រូបក្ខន្ធ របស់​ពួក​សត្វ​ទាំងនោះ នឹង​មិន​រលត់​ទៅ​ផង
ថយ | ទំព័រទី ៨៥ | បន្ទាប់
ID: 637825330706450478
ទៅកាន់ទំព័រ៖