ព្រះត្រៃបិដក ភាគ ៨៧
វេទនាខន្ធ នឹងមិនរលត់ទៅផង ក្នុងទីនោះ។ មួយយ៉ាងទៀត វេទនាខន្ធ របស់សត្វណា នឹងមិនរលត់ទៅ ក្នុងទីណា រូបក្ខន្ធ របស់សត្វនោះ នឹងមិនរលត់ទៅ ក្នុងទីនោះទេឬ។ វេទនាខន្ធ របស់អសញ្ញសត្វទាំងនោះ នឹងមិនរលត់ទៅ ក្នុងទីនោះ ឯរូបក្ខន្ធ របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅ ក្នុងទីនោះទេ ពួកសត្វកាលបរិនិព្វាន វេទនាខន្ធរបស់សត្វទាំងនោះ នឹងមិនរលត់ទៅផង រូបក្ខន្ធ នឹងមិនរលត់ទៅផងក្នុងទីនោះ។
[១៨៩] រូបក្ខន្ធ របស់សត្វណា រលត់ទៅ វេទនាខន្ធ របស់សត្វនោះ រលត់ហើយដែរឬ។ អើ។ មួយយ៉ាងទៀត វេទនាខន្ធ របស់សត្វណា រលត់ហើយ រូបក្ខន្ធ របស់សត្វនោះ រលត់ទៅដែរឬ។ ពួកសត្វទាំងអស់ កាលចាប់បដិសន្ធិ វេទនាខន្ធ របស់សត្វទាំងនោះ រលត់ហើយ ឯរូបក្ខន្ធ របស់សត្វទាំងនោះ មិនរលត់ទៅទេ ពួកសត្វ កាលច្យុតចាកបញ្ចវោការភព កាលច្យុតចាកអសញ្ញសត្វ វេទនាខន្ធ របស់សត្វទាំងនោះ រលត់ហើយផង រូបក្ខន្ធ រលត់ទៅផង។
[១៩០] វេទនាខន្ធ របស់សត្វណា រលត់ទៅ សញ្ញាខន្ធ របស់សត្វនោះ រលត់ទៅហើយដែរឬ។ អើ។ មួយយ៉ាងទៀត សញ្ញាខន្ធ របស់សត្វណា រលត់ហើយ វេទនាខន្ធ របស់សត្វនោះ រលត់ទៅដែរឬ។ ពួកសត្វទាំងអស់ កាលចាប់បដិសន្ធិ កាលច្យុតចាកអសញ្ញសត្វ
ID: 637825330943319844
ទៅកាន់ទំព័រ៖