ព្រះត្រៃបិដក ភាគ ៨៧
សញ្ញាខន្ធ របស់សត្វទាំងនោះ រលត់ហើយ ឯវេទនាខន្ធ របស់សត្វទាំងនោះ មិនរលត់ទៅទេ ពួកសត្វ កាលច្យុតចាកចតុវោការភព និងបញ្ចវោការភព សញ្ញាខន្ធ របស់សត្វទាំងនោះ រលត់ហើយផង វេទនាខន្ធ រលត់ទៅផង។
[១៩១] រូបក្ខន្ធ រលត់ទៅក្នុងទីណា វេទនាខន្ធ រលត់ហើយ ក្នុងទីនោះដែរឬ។ រូបក្ខន្ធ រលត់ទៅក្នុងអសញ្ញសត្វនោះ ឯវេទនាខន្ធ មិនរលត់ហើយ ក្នុងទីនោះទេ រូបក្ខន្ធ រលត់ទៅផង វេទនាខន្ធ រលត់ហើយផង ក្នុងបញ្ចវោការភពនោះ។ មួយយ៉ាងទៀត វេទនាខន្ធ រលត់ហើយ ក្នុងទីណា រូបក្ខន្ធ រលត់ទៅ ក្នុងទីនោះដែរឬ។ វេទនាខន្ធ រលត់ហើយ ក្នុងអរូបភពនោះ ឯរូបក្ខន្ធ មិនរលត់ទៅ ក្នុងទីនោះទេ វេទនាខន្ធ រលត់ហើយផង រូបក្ខន្ធ រលត់ទៅផង ក្នុងបញ្ចវោការភពនោះ។
[១៩២] វេទនាខន្ធ រលត់ទៅ ក្នុងទីណា សញ្ញាខន្ធ រលត់ហើយ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត សញ្ញាខន្ធ រលត់ហើយ ក្នុងទីណា វេទនាខន្ធ រលត់ទៅ ក្នុងទីនោះដែរឬ។ អើ។
[១៩៣] រូបក្ខន្ធ របស់សត្វណា រលត់ទៅ ក្នុងទីណា វេទនាខន្ធ របស់សត្វនោះ រលត់ហើយ ក្នុងទីនោះដែរឬ។ ពួកសត្វ កាលបរិនិព្វានក្នុងសុទ្ធាវាស កាលច្យុតចាកអសញ្ញសត្វ រូបក្ខន្ធ របស់សត្វទាំងនោះ
ID: 637825331222851099
ទៅកាន់ទំព័រ៖