ព្រះត្រៃបិដក ភាគ ៨៧
រលត់ទៅក្នុងទីនោះ ឯវេទនាខន្ធ របស់សត្វទាំងនោះ មិនរលត់ហើយ ក្នុងទីនោះទេ ពួកសត្វក្រៅនេះ កាលច្យុតចាកបញ្ចវោការភព រូបក្ខន្ធ របស់សត្វទាំងនោះ រលត់ទៅផង វេទនាខន្ធ រលត់ហើយផង ក្នុងទីនោះ។ មួយយ៉ាងទៀត វេទនាខន្ធ របស់សត្វណា រលត់ហើយ ក្នុងទីណា រូបក្ខន្ធ របស់សត្វនោះ រលត់ទៅក្នុងទីនោះដែរឬ។ ពួកសត្វ កាលចូលទៅកាន់បញ្ចវោការភព និងពួកអរូបព្រហ្ម វេទនាខន្ធ របស់សត្វទាំងនោះ រលត់ហើយ ក្នុងទីនោះ ឯរូបក្ខន្ធ របស់សត្វទាំងនោះ មិនរលត់ទៅក្នុងទីនោះទេ ពួកសត្វកាលច្យុតចាកបញ្ចវោការភព វេទនាខន្ធ របស់សត្វទាំងនោះ រលត់ហើយផង រូបក្ខន្ធ រលត់ទៅផង ក្នុងទីនោះ។
[១៩៤] វេទនាខន្ធ របស់សត្វណា រលត់ទៅក្នុងទីណា សញ្ញាខន្ធ របស់សត្វនោះ រលត់ហើយ ក្នុងទីនោះដែរឬ។ ពួកសត្វ កាលបរិនិព្វានក្នុងសុទ្ធាវាស វេទនាខន្ធ របស់សត្វទាំងនោះ រលត់ទៅក្នុងទីនោះ ឯសញ្ញាខន្ធ របស់សត្វទាំងនោះ មិនរលត់ហើយ ក្នុងទីនោះទេ ពួកសត្វក្រៅនេះ កាលច្យុតចាកចតុវោការភព និងបញ្ចវោការភព វេទនាខន្ធ របស់សត្វទាំងនោះ រលត់ទៅផង សញ្ញាខន្ធ រលត់ហើយផង ក្នុងទីនោះ។ មួយយ៉ាងទៀត សញ្ញាខន្ធ របស់សត្វណា រលត់ហើយ ក្នុងទីណា វេទនាខន្ធ របស់សត្វនោះ រលត់ទៅ ក្នុងទីនោះដែរឬ។ ពួកសត្វ កាលចូលទៅកាន់ចតុវោការភព និងបញ្ចវោការភព សញ្ញាខន្ធ
ID: 637825331456646224
ទៅកាន់ទំព័រ៖