ព្រះត្រៃបិដក ភាគ ៨៧
របស់សត្វទាំងនោះ រលត់ហើយ ក្នុងទីនោះ ឯវេទនាខន្ធ របស់សត្វទាំងនោះ មិនរលត់ទៅ ក្នុងទីនោះទេ ពួកសត្វកាលច្យុតចាកចតុវោការភព និងបញ្ចវោការភព សញ្ញាខន្ធ របស់សត្វទាំងនោះ រលត់ហើយផង វេទនាខន្ធ រលត់ទៅផង ក្នុងទីនោះ។
[១៩៥] រូបក្ខន្ធ របស់សត្វណា មិនរលត់ទៅ វេទនាខន្ធ របស់សត្វនោះ មិនរលត់ហើយដែរឬ។ រលត់ហើយ។ មួយយ៉ាងទៀត វេទនាខន្ធ របស់សត្វណា មិនរលត់ហើយ រូបក្ខន្ធ របស់សត្វនោះ មិនរលត់ទៅដែរឬ។ មិនមានទេ។
[១៩៦] វេទនាខន្ធ របស់សត្វណា មិនរលត់ទៅ សញ្ញាខន្ធ របស់សត្វនោះ មិនរលត់ហើយដែរឬ។ រលត់ហើយ។ មួយយ៉ាងទៀត សញ្ញាខន្ធ របស់សត្វណា មិនរលត់ហើយ វេទនាខន្ធ របស់សត្វនោះ មិនរលត់ទៅដែរឬ។ មិនមានទេ។
[១៩៧] រូបក្ខន្ធ ក្នុងទីណា (ពាក្យទាំងប៉ុន្មាន បណ្ឌិតគប្បីធ្វើឲ្យបរិបូណ៌)។
[១៩៨] រូបក្ខន្ធ របស់សត្វណា មិនរលត់ទៅក្នុងទីណា វេទនាខន្ធ របស់សត្វនោះ មិនរលត់ហើយ ក្នុងទីនោះដែរឬ។ ពួកសត្វកាលចូលទៅកាន់បញ្ចវោការភព និងពួកអរូបព្រហ្ម រូបក្ខន្ធ របស់សត្វទាំងនោះ មិនរលត់ទៅក្នុងទីនោះ ឯវេទនាខន្ធ របស់សត្វទាំងនោះ
ID: 637825331747115067
ទៅកាន់ទំព័រ៖