ព្រះត្រៃបិដក ភាគ ៨៧

មិនមែន​ជា​មិន​រលត់​ហើយ ក្នុង​ទីនោះ​ទេ ពួក​សត្វ​កាល​ចូល​ទៅកាន់​សុទ្ធាវាស ចូល​ទៅកាន់​អសញ្ញ​សត្វ រូបក្ខន្ធ របស់​សត្វ​ទាំងនោះ មិន​រលត់​ទៅ​ផង វេទនាខន្ធ​មិន​រលត់​ហើយ​ផង ក្នុង​ទីនោះ។ មួយ​យ៉ាង​ទៀត វេទនាខន្ធ របស់​សត្វ​ណា មិន​រលត់​ហើយ ក្នុង​ទីណា រូបក្ខន្ធ របស់​សត្វ​នោះ មិន​រលត់​ទៅ ក្នុង​ទីនោះ​ដែរ​ឬ។ ពួក​សត្វ​កាល​បរិនិព្វាន​ក្នុង​សុទ្ធាវាស កាល​ច្យុត​ចាក​អសញ្ញ​សត្វ វេទនាខន្ធ របស់​សត្វ​ទាំងនោះ មិន​រលត់​ហើយ ក្នុង​ទីនោះ ឯរូបក្ខន្ធ របស់​សត្វ​ទាំងនោះ មិនមែន​ជា​មិន​រលត់​ទៅ​ក្នុង​ទីនោះ​ទេ ពួក​សត្វ​កាល​ចូល​ទៅកាន់​សុទ្ធាវាស ចូល​ទៅកាន់​អសញ្ញ​សត្វ វេទនាខន្ធ របស់​សត្វ​ទាំងនោះ មិន​រលត់​ហើយ​ផង រូបក្ខន្ធ មិន​រលត់​ទៅ​ផង ក្នុង​ទីនោះ។
 [១៩៩] វេទនាខន្ធ របស់​សត្វ​ណា មិន​រលត់​ទៅ​ក្នុង​ទីណា សញ្ញាខន្ធ របស់​សត្វ​នោះ មិន​រលត់​ហើយ ក្នុង​ទីនោះ​ដែរ​ឬ។ ពួក​សត្វ​កាល​ចូល​ទៅកាន់​ចតុ​វោការ​ភព និង​បញ្ចវោការ​ភព វេទនាខន្ធ របស់​សត្វ​ទាំងនោះ មិន​រលត់​ទៅ​ក្នុង​ទីនោះ ឯសញ្ញាខន្ធ របស់​សត្វ​ទាំងនោះ មិនមែន​ជា​មិន​រលត់​ហើយ ក្នុង​ទីនោះ​ទេ ពួក​សត្វ កាល​ចូល​ទៅកាន់​សុទ្ធាវាស និង​ពួក​អសញ្ញ​សត្វ វេទនាខន្ធ របស់​សត្វ​ទាំងនោះ មិន​រលត់​ទៅ​ផង សញ្ញាខន្ធ មិន​រលត់​ហើយ​ផង ក្នុង​ទីនោះ។ មួយ​យ៉ាង​ទៀត សញ្ញាខន្ធ របស់​សត្វ​ណា មិន​រលត់​ហើយ ក្នុង​ទីណា វេទនាខន្ធ របស់​សត្វ​នោះ
ថយ | ទំព័រទី ៩០ | បន្ទាប់
ID: 637825331979614999
ទៅកាន់ទំព័រ៖