ព្រះត្រៃបិដក ភាគ ៨៧

មិន​រលត់​ទៅ​ក្នុង​ទីនោះ​ដែរ​ឬ។ ពួក​សត្វ កាល​បរិនិព្វាន​ក្នុង​សុទ្ធាវាស សញ្ញាខន្ធ របស់​សត្វ​ទាំងនោះ មិន​រលត់​ហើយ ក្នុង​ទីនោះ ឯវេទនាខន្ធ របស់​សត្វ​ទាំងនោះ មិនមែន​ជា​មិន​រលត់​ទៅ​ក្នុង​ទីនោះ​ទេ ពួក​សត្វ​កាល​ចូល​ទៅកាន់​សុទ្ធាវាស និង​ពួក​អសញ្ញ​សត្វ សញ្ញាខន្ធ របស់​សត្វ​ទាំងនោះ មិន​រលត់​ហើយ​ផង វេទនាខន្ធ មិន​រលត់​ទៅ​ផង ក្នុង​ទីនោះ។
 [២០០] រូបក្ខន្ធ របស់​សត្វ​ណា រលត់​ទៅ វេទនាខន្ធ របស់​សត្វ​នោះ នឹង​រលត់​ទៅ​ដែរ​ឬ។ ពួក​សត្វ កាល​បរិនិព្វាន ក្នុង​បញ្ចវោការ​ភព រូបក្ខន្ធ របស់​សត្វ​ទាំងនោះ រលត់​ទៅ ឯវេទនាខន្ធ របស់​សត្វ​ទាំងនោះ នឹង​មិន​រលត់​ទៅ​ទេ ពួក​សត្វ​ក្រៅ​នេះ កាល​ច្យុត​ចាក​បញ្ចវោការ​ភព កាល​ច្យុត​ចាក​អសញ្ញ​សត្វ រូបក្ខន្ធ របស់​សត្វ​ទាំងនោះ រលត់​ទៅ​ផង វេទនាខន្ធ នឹង​រលត់​ទៅ​ផង។ មួយ​យ៉ាង​ទៀត វេទនាខន្ធ របស់​សត្វ​ណា នឹង​រលត់​ទៅ រូបក្ខន្ធ របស់​សត្វ​នោះ រលត់​ទៅ​ដែរ​ឬ។ ពួក​សត្វ​ទាំងអស់ កំពុង​កើត កំពុង​ច្យុត ចាក​អរូបភព វេទនាខន្ធ របស់​សត្វ​ទាំងនោះ នឹង​រលត់​ទៅ ឯរូបក្ខន្ធ របស់​សត្វ​ទាំងនោះ មិន​រលត់​ទៅ​ទេ ពួក​សត្វ​កាល​ច្យុត​ចាក​បញ្ចវោការ​ភព កាល​ច្យុត​ចាក​អសញ្ញ​សត្វ វេទនាខន្ធ របស់​សត្វ​ទាំងនោះ នឹង​រលត់​ទៅ​ផង រូបក្ខន្ធ រលត់​ទៅ​ផង។
 [២០១] វេទនាខន្ធ របស់​សត្វ​ណា រលត់​ទៅ សញ្ញាខន្ធ របស់​សត្វ​នោះ នឹង​រលត់​ទៅ​ដែរ​ឬ។ ពួក​សត្វ កាល​បរិនិព្វាន
ថយ | ទំព័រទី ៩១ | បន្ទាប់
ID: 637825332204315563
ទៅកាន់ទំព័រ៖