ព្រះត្រៃបិដក ភាគ ៨៧

វេទនាខន្ធ របស់​សត្វ​ទាំងនោះ រលត់​ទៅ ឯសញ្ញាខន្ធ របស់​សត្វ​ទាំងនោះ នឹង​មិន​រលត់​ទៅ​ទេ ពួក​សត្វ​ក្រៅ​នេះ កាល​ច្យុត​ចាក​ចតុ​វោការ​ភព និង​បញ្ចវោការ​ភព វេទនាខន្ធ របស់​សត្វ​ទាំងនោះ រលត់​ទៅ​ផង សញ្ញាខន្ធ នឹង​រលត់​ទៅ​ផង។ មួយ​យ៉ាង​ទៀត សញ្ញាខន្ធ របស់​សត្វ​ណា នឹង​រលត់​ទៅ វេទនាខន្ធ របស់​សត្វ​នោះ រលត់​ទៅ​ដែរ​ឬ។ ពួក​សត្វ​ទាំងអស់ កំពុង​កើត កំពុង​ច្យុត ចាក​អសញ្ញ​សត្វ សញ្ញាខន្ធ របស់​សត្វ​ទាំងនោះ នឹង​រលត់​ទៅ ឯវេទនាខន្ធ របស់​សត្វ​ទាំងនោះ មិន​រលត់​ទៅ​ទេ ពួក​សត្វ កាល​ច្យុត​ចាក​ចតុ​វោការ​ភព និង​បញ្ចវោការ​ភព សញ្ញាខន្ធ របស់​សត្វ​ទាំងនោះ នឹង​រលត់​ទៅ​ផង វេទនាខន្ធ រលត់​ទៅ​ផង។
 [២០២] រូបក្ខន្ធ រលត់​ទៅ​ក្នុង​ទីណា។បេ។
 [២០៣] រូបក្ខន្ធ របស់​សត្វ​ណា រលត់​ទៅ​ក្នុង​ទីណា វេទនាខន្ធ របស់​សត្វ​នោះ នឹង​រលត់​ទៅ ក្នុង​ទីនោះ​ដែរ​ឬ។ ពួក​សត្វ កាល​បរិនិព្វាន ក្នុង​បញ្ចវោការ​ភព កាល​ច្យុត​ចាក​អសញ្ញ​សត្វ រូបក្ខន្ធ របស់​សត្វ​ទាំងនោះ រលត់​ទៅ ក្នុង​ទីនោះ ឯវេទនាខន្ធ របស់​សត្វ​ទាំងនោះ នឹង​មិន​រលត់​ទៅ ក្នុង​ទីនោះ​ទេ ពួក​សត្វ​ក្រៅ​នេះ កាល​ច្យុត​ចាក​បញ្ចវោការ​ភព រូបក្ខន្ធ របស់​សត្វ​ទាំងនោះ រលត់​ទៅ​ផង វេទនាខន្ធ នឹង​រលត់​ទៅ​ផង ក្នុង​ទីនោះ។ មួយ​យ៉ាង​ទៀត វេទនាខន្ធ របស់​សត្វ​ណា នឹង​រលត់​ទៅ ក្នុង​ទីណា រូបក្ខន្ធ របស់​សត្វ​នោះ
ថយ | ទំព័រទី ៩២ | បន្ទាប់
ID: 637825332458065453
ទៅកាន់ទំព័រ៖