ព្រះត្រៃបិដក ភាគ ៨៧

រលត់​ទៅ​ក្នុង​ទីនោះ​ដែរ​ឬ។ ពួក​សត្វ កាល​ចូល​ទៅកាន់​បញ្ចវោការ​ភព និង​ពួក​អរូបព្រហ្ម វេទនាខន្ធ របស់​សត្វ​ទាំងនោះ នឹង​រលត់​ទៅ ក្នុង​ទីនោះ ឯរូបក្ខន្ធ របស់​សត្វ​ទាំងនោះ មិន​រលត់​ទៅ ក្នុង​ទីនោះ​ទេ ពួក​សត្វ​កាល​ច្យុត​ចាក​បញ្ចវោការ​ភព វេទនាខន្ធ របស់​សត្វ​ទាំងនោះ នឹង​រលត់​ទៅ​ផង រូបក្ខន្ធ រលត់​ទៅ​ផង ក្នុង​ទីនោះ។
 [២០៤] វេទនាខន្ធ របស់​សត្វ​ណា រលត់​ទៅ ក្នុង​ទីណា សញ្ញាខន្ធ របស់​សត្វ​នោះ នឹង​រលត់​ទៅ ក្នុង​ទីនោះ​ដែរ​ឬ។ ពួក​សត្វ​កាល​បរិនិព្វាន វេទនាខន្ធ របស់​សត្វ​ទាំងនោះ រលត់​ទៅ​ក្នុង​ទីនោះ ឯសញ្ញាខន្ធ របស់​សត្វ​ទាំងនោះ នឹង​មិន​រលត់​ទៅ​ក្នុង​ទីនោះ​ទេ ពួក​សត្វ​ក្រៅ​នេះ កាល​ច្យុត​ចាក​ចតុ​វោការ​ភព និង​បញ្ចវោការ​ភព វេទនាខន្ធ របស់​សត្វ​ទាំងនោះ រលត់​ទៅ​ផង សញ្ញាខន្ធ នឹង​រលត់​ទៅ​ផង ក្នុង​ទីនោះ។ មួយ​យ៉ាង​ទៀត សញ្ញាខន្ធ របស់​សត្វ​ណា នឹង​រលត់​ទៅ ក្នុង​ទីណា វេទនាខន្ធ របស់​សត្វ​នោះ រលត់​ទៅ​ក្នុង​ទីនោះ​ដែរ​ឬ។ ពួក​សត្វ កាល​ចូល​ទៅកាន់​ចតុ​វោការ​ភព និង​បញ្ចវោការ​ភព សញ្ញាខន្ធ របស់​សត្វ​ទាំងនោះ នឹង​រលត់​ទៅ​ក្នុង​ទីនោះ ឯវេទនាខន្ធ របស់​សត្វ​ទាំងនោះ មិន​រលត់​ទៅ​ក្នុង​ទីនោះ​ទេ ពួក​សត្វ​កាល​ច្យុត​ចាក​ចតុ​វោការ​ភព និង​បញ្ចវោការ​ភព សញ្ញាខន្ធ របស់​សត្វ​ទាំងនោះ នឹង​រលត់​ទៅ​ផង វេទនាខន្ធ រលត់​ទៅ​ផង ក្នុង​ទីនោះ។
ថយ | ទំព័រទី ៩៣ | បន្ទាប់
ID: 637825332700816302
ទៅកាន់ទំព័រ៖