ព្រះត្រៃបិដក ភាគ ៨៧
[២០៥] រូបក្ខន្ធ របស់សត្វណា មិនរលត់ទៅ វេទនាខន្ធ របស់សត្វនោះ នឹងមិនរលត់ទៅដែរឬ។ ពួកសត្វទាំងអស់ កាលកើត កាលច្យុត ចាកអរូបភព រូបក្ខន្ធ របស់សត្វទាំងនោះ មិនរលត់ទៅ ឯវេទនាខន្ធ របស់សត្វទាំងនោះ នឹងមិនរលត់ទៅទេ ពួកសត្វកាលបរិនិព្វាន ក្នុងអរូបភព រូបក្ខន្ធ របស់សត្វទាំងនោះ មិនរលត់ទៅផង វេទនាខន្ធ នឹងមិនរលត់ទៅផង។ មួយយ៉ាងទៀត វេទនាខន្ធ របស់សត្វណា នឹងមិនរលត់ទៅ រូបក្ខន្ធ របស់សត្វនោះ មិនរលត់ទៅដែរឬ។ ពួកសត្វ កាលបរិនិព្វានក្នុងបញ្ចវោការភព វេទនាខន្ធ របស់សត្វទាំងនោះ នឹងមិនរលត់ទៅ ឯរូបក្ខន្ធ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ទៅទេ។ ពួកសត្វកាលបរិនិព្វាន ក្នុងអរូបភព វេទនាខន្ធ របស់សត្វទាំងនោះ នឹងមិនរលត់ទៅផង រូបក្ខន្ធ មិនរលត់ទៅផង។
[២០៦] វេទនាខន្ធ របស់សត្វណា មិនរលត់ទៅ សញ្ញាខន្ធ របស់សត្វនោះ នឹងមិនរលត់ទៅដែរឬ។ នឹងរលត់ទៅ។ មួយយ៉ាងទៀត សញ្ញាខន្ធ របស់សត្វណា នឹងមិនរលត់ទៅ វេទនាខន្ធ របស់សត្វនោះ នឹងមិនរលត់ទៅដែរឬ។ រលត់ទៅ។
[២០៧] រូបក្ខន្ធ មិនរលត់ទៅ ក្នុងទីណា។បេ។
[២០៨] រូបក្ខន្ធ របស់សត្វណា មិនរលត់ទៅ ក្នុងទីណា វេទនាខន្ធ របស់សត្វនោះ នឹងមិនរលត់ទៅ ក្នុងទីនោះដែរឬ។
ID: 637825333056284444
ទៅកាន់ទំព័រ៖