ព្រះត្រៃបិដក ភាគ ៨៧
ពួកសត្វ កាលចូលទៅកាន់បញ្ចវោការភព និងពួកអរូបព្រហ្ម រូបក្ខន្ធ របស់សត្វទាំងនោះ មិនរលត់ទៅក្នុងទីនោះ ឯវេទនាខន្ធ របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅ ក្នុងទីនោះទេ ពួកសត្វកាលបរិនិព្វានក្នុងអរូបភព កាលចូលទៅកាន់អសញ្ញសត្វ រូបក្ខន្ធ របស់សត្វទាំងនោះ មិនរលត់ទៅផង វេទនាខន្ធ នឹងមិនរលត់ទៅផង ក្នុងទីនោះ។ មួយយ៉ាងទៀត វេទនាខន្ធ របស់សត្វណា នឹងមិនរលត់ទៅ ក្នុងទីណា រូបក្ខន្ធ របស់សត្វនោះ មិនរលត់ទៅ ក្នុងទីនោះដែរឬ។ ពួកសត្វ កាលបរិនិព្វាន ក្នុងបញ្ចវោការភព កាលច្យុតចាកអសញ្ញសត្វ វេទនាខន្ធ របស់សត្វទាំងនោះ នឹងមិនរលត់ទៅ ក្នុងទីនោះ ឯរូបក្ខន្ធ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ទៅ ក្នុងទីនោះទេ ពួកសត្វកាលបរិនិព្វានក្នុងអរូបភព កាលចូលទៅកាន់អសញ្ញសត្វនោះ វេទនាខន្ធ របស់សត្វទាំងនោះ នឹងមិនរលត់ទៅផង រូបក្ខន្ធ មិនរលត់ទៅផង ក្នុងទីនោះ។
[២០៩] វេទនាខន្ធ របស់សត្វណា មិនរលត់ទៅ ក្នុងទីណា សញ្ញាខន្ធ របស់សត្វនោះ នឹងមិនរលត់ទៅ ក្នុងទីនោះដែរឬ។ ពួកសត្វកាលចូលទៅកាន់ចតុវោការភព និងបញ្ចវោការភព វេទនាខន្ធ របស់សត្វទាំងនោះ មិនរលត់ទៅ ក្នុងទីនោះ ឯសញ្ញាខន្ធ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ទៅ ក្នុងទីនោះទេ វេទនាខន្ធ របស់អសញ្ញសត្វទាំងនោះ មិនរលត់ទៅផង សញ្ញាខន្ធ នឹងមិនរលត់ទៅផង ក្នុងទីនោះ។
ID: 637825333294578769
ទៅកាន់ទំព័រ៖