ព្រះត្រៃបិដក ភាគ ៨៧
មួយយ៉ាងទៀត សញ្ញាខន្ធ របស់សត្វណា នឹងមិនរលត់ទៅ ក្នុងទីណា វេទនាខន្ធ របស់សត្វនោះ មិនរលត់ទៅ ក្នុងទីនោះដែរឬ។ ពួកសត្វកាលបរិនិព្វាន សញ្ញាខន្ធ របស់សត្វទាំងនោះ នឹងមិនរលត់ទៅ ក្នុងទីនោះ ឯវេទនាខន្ធ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ទៅ ក្នុងទីនោះទេ សញ្ញាខន្ធ របស់អសញ្ញសត្វទាំងនោះ នឹងមិនរលត់ទៅផង វេទនាខន្ធ មិនរលត់ទៅផង ក្នុងទីនោះ។
[២១០] រូបក្ខន្ធ របស់សត្វណា រលត់ហើយ វេទនាខន្ធ របស់សត្វនោះ នឹងរលត់ទៅដែរឬ។ ពួកសត្វកាលបរិនិព្វាន រូបក្ខន្ធ របស់សត្វទាំងនោះ រលត់ហើយ ឯវេទនាខន្ធ របស់សត្វទាំងនោះ នឹងមិនរលត់ទៅទេ រូបក្ខន្ធ របស់ពួកសត្វទាំងនោះ ក្រៅនេះ រលត់ហើយផង វេទនាខន្ធ នឹងរលត់ទៅផង។ មួយយ៉ាងទៀត វេទនាខន្ធ របស់សត្វណា នឹងរលត់ទៅ រូបក្ខន្ធ របស់សត្វនោះ រលត់ហើយដែរឬ។ អើ។
[២១១] វេទនាខន្ធ របស់សត្វណា រលត់ហើយ សញ្ញាខន្ធ របស់សត្វនោះ នឹងរលត់ទៅដែរឬ។ ពួកសត្វកាលបរិនិព្វាន វេទនាខន្ធ របស់សត្វទាំងនោះ រលត់ហើយ ឯសញ្ញាខន្ធ របស់សត្វទាំងនោះ នឹងមិនរលត់ទៅទេ វេទនាខន្ធ របស់ពួកសត្វទាំងនោះ ក្រៅនេះ រលត់ហើយផង សញ្ញាខន្ធ នឹងរលត់ទៅផង។ មួយយ៉ាងទៀត សញ្ញាខន្ធ របស់សត្វណា នឹងរលត់ទៅ វេទនាខន្ធ របស់សត្វនោះ រលត់ហើយដែរឬ។ អើ។
ID: 637825333614735013
ទៅកាន់ទំព័រ៖