ព្រះត្រៃបិដក ភាគ ៨៧

 [២១២] រូបក្ខន្ធ រលត់​ហើយ ក្នុង​ទីណា។បេ។
 [២១៣] រូបក្ខន្ធ របស់​សត្វ​ណា រលត់​ហើយ ក្នុង​ទីណា វេទនាខន្ធ របស់​សត្វ​នោះ នឹង​រលត់​ទៅ ក្នុង​ទីនោះ​ដែរ​ឬ។ ពួក​សត្វ​កាល​បរិនិព្វាន ក្នុង​បញ្ចវោការ​ភព និង​ពួក​អសញ្ញ​សត្វ រូបក្ខន្ធ របស់​សត្វ​ទាំងនោះ រលត់​ហើយ ក្នុង​ទីនោះ ឯវេទនាខន្ធ របស់​សត្វ​ទាំងនោះ នឹង​មិន​រលត់​ទៅ​ក្នុង​ទីនោះ​ទេ រូបក្ខន្ធ របស់​សត្វ​ទាំងនោះ ក្រៅ​នេះ ជា​បញ្ច​វោ​កា​រៈ រលត់​ហើយ​ផង វេទនាខន្ធ នឹង​រលត់​ទៅ​ផង ក្នុង​ទីនោះ។ មួយ​យ៉ាង​ទៀត វេទនាខន្ធ របស់​សត្វ​ណា នឹង​រលត់​ទៅ ក្នុង​ទីណា រូបក្ខន្ធ របស់​សត្វ​នោះ រលត់​ហើយ ក្នុង​ទីនោះ​ដែរ​ឬ។ ពួក​សត្វ កាល​ចូល​ទៅកាន់​សុទ្ធាវាស និង​ពួក​អរូបព្រហ្ម វេទនាខន្ធ របស់​សត្វ​ទាំងនោះ នឹង​រលត់​ទៅ​ក្នុង​ទីនោះ ឯរូបក្ខន្ធ របស់​សត្វ​ទាំងនោះ មិន​រលត់​ហើយ ក្នុង​ទីនោះ​ទេ វេទនាខន្ធ របស់​សត្វ​ទាំងនោះ ក្រៅ​នេះ ជា​បញ្ច​វោ​កា​រៈ នឹង​រលត់​ទៅ​ផង រូបក្ខន្ធ រលត់​ហើយ​ផង ក្នុង​ទីនោះ។
 [២១៤] វេទនាខន្ធ របស់​សត្វ​ណា រលត់​ហើយ ក្នុង​ទីណា សញ្ញាខន្ធ របស់​សត្វ​នោះ នឹង​រលត់​ទៅ ក្នុង​ទីនោះ​ដែរ​ឬ។ ពួក​សត្វ​កាល​បរិនិព្វាន វេទនាខន្ធ របស់​សត្វ​ទាំងនោះ រលត់​ហើយ ក្នុង​ទីនោះ ឯសញ្ញាខន្ធ របស់​សត្វ​ទាំងនោះ នឹង​មិន​រលត់​ទៅ ក្នុង​ទីនោះ​ទេ វេទនាខន្ធ របស់​សត្វ​ទាំងនោះ ក្រៅ​នេះ ជាច​តុ​វោ​កា​រៈ និង​បញ្ច​វោ​កា​រៈ រលត់​ហើយ​ផង សញ្ញាខន្ធ នឹង​រលត់​ទៅ​ផង ក្នុង​ទីនោះ។ មួយ​យ៉ាង​ទៀត
ថយ | ទំព័រទី ៩៧ | បន្ទាប់
ID: 637825333885537812
ទៅកាន់ទំព័រ៖