ព្រះត្រៃបិដក ភាគ ៨៧
មិនរលត់ហើយ ក្នុងទីនោះ ឯវេទនាខន្ធ របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅ ក្នុងទីនោះទេ ពួកសត្វ កាលបរិនិព្វាន ក្នុងសុទ្ធាវាស បរិនិព្វាន ក្នុងអរូបភព រូបក្ខន្ធ របស់សត្វទាំងនោះ មិនរលត់ហើយផង វេទនាខន្ធ នឹងមិនរលត់ទៅផង ក្នុងទីនោះ។ មួយយ៉ាងទៀត វេទនាខន្ធ របស់សត្វណា នឹងមិនរលត់ទៅ ក្នុងទីណា រូបក្ខន្ធ របស់សត្វនោះ មិនរលត់ហើយ ក្នុងទីនោះដែរឬ។ ពួកសត្វ កាលបរិនិព្វាន ក្នុងបញ្ចវោការភព និងពួកអសញ្ញសត្វ វេទនាខន្ធ របស់សត្វទាំងនោះ នឹងមិនរលត់ទៅ ក្នុងទីនោះ ឯរូបក្ខន្ធ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ហើយ ក្នុងទីនោះទេ។ ពួកសត្វ កាលបរិនិព្វាន ក្នុងសុទ្ធាវាស បរិនិព្វានក្នុងអរូបភព វេទនាខន្ធ របស់សត្វទាំងនោះ នឹងមិនរលត់ទៅផង រូបក្ខន្ធ មិនរលត់ហើយផង ក្នុងទីនោះ។
[២១៩] វេទនាខន្ធ របស់សត្វណា មិនរលត់ហើយ ក្នុងទីណា សញ្ញាខន្ធ របស់សត្វនោះ នឹងមិនរលត់ទៅ ក្នុងទីនោះដែរឬ។ ពួកសត្វ កាលចូលទៅកាន់សុទ្ធាវាស វេទនាខន្ធ របស់សត្វទាំងនោះ មិនរលត់ហើយ ក្នុងទីនោះ ឯសញ្ញាខន្ធ របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅ ក្នុងទីនោះទេ ពួកសត្វ កាលបរិនិព្វាន ក្នុងសុទ្ធាវាស និងពួកអសញ្ញសត្វ វេទនាខន្ធ របស់សត្វទាំងនោះ មិនរលត់ហើយផង សញ្ញាខន្ធ នឹងមិនរលត់ទៅផង ក្នុងទីនោះ។ មួយយ៉ាងទៀត សញ្ញាខន្ធ របស់សត្វណា
ID: 637825334419315361
ទៅកាន់ទំព័រ៖