ព្រះត្រៃបិដក ភាគ ៨៧
អភិធម្មបិដក
យមកៈ បឋមភាគ
សូមនមស្ការ ចំពោះព្រះមានព្រះភាគ អរហន្តសម្មាសម្ពុទអង្គនោះ។
មូលយមកៈ
ឧទ្ទេសវារៈ
[១] ពួកធម៌ណាមួយ ជាកុសល ពួកធម៌ទាំងអស់នោះ មានកុសលជាមូល មួយយ៉ាងទៀត ពួកធម៌ណា មានកុសលជាមូល ពួកធម៌ទាំងអស់នោះ ជាកុសល។ ពួកធម៌ណាមួយ ជាកុសល ពួកធម៌ទាំងអស់នោះ មានមូលតែមួយ ដោយកុសលមូល មួយយ៉ាងទៀត ពួកធម៌ណា មានមូលតែមួយ ដោយកុសលមូល ពួកធម៌ទាំងអស់នោះ ជាកុសល។ ពួកធម៌ណាមួយ មានមូលតែមួយ ដោយកុសលមូល ពួកធម៌ទាំងអស់នោះ មានគ្នានិងគ្នាជាមូល ដោយកុសលមូល មួយយ៉ាងទៀត ពួកធម៌ណា មានគ្នានិងគ្នាជាមូល ដោយកុសលមូល ពួកធម៌ទាំងអស់នោះ ជាកុសល។ ពួកធម៌ណាមួយ ជាកុសល ពួកធម៌ទាំងអស់នោះ មានកុសលជាមូល មួយយ៉ាងទៀត ពួកធម៌ណា មានកុសលមូលជាមូល ពួកធម៌ទាំងអស់នោះ ជាកុសល។ ពួកធម៌ណាមួយ ជាកុសល ពួកធម៌ទាំងអស់នោះ មានមូលតែមួយជាមូល ដោយកុសលមូល
ID: 637825307907199781
ទៅកាន់ទំព័រ៖