ព្រះត្រៃបិដក ភាគ ៨៧
និទ្ទេសវារៈ
[៦] ពួកធម៌ណាមួយ ជាកុសល ពួកធម៌ទាំងអស់នោះ ជាកុសលមូលឬ។ កុសលមូល មានត្រឹមតែ ៣ ឯពួកធម៌ជាកុសលដ៏សេស មិនមែនជាកុសលមូលឡើយ។ មួយយ៉ាងទៀត ពួកធម៌ណា ជាកុសលមូល ពួកធម៌ទាំងអស់នោះ ជាកុសលឬ។ អើ។ ពួកធម៌ណាមួយ ជាកុសល ពួកធម៌ទាំងអស់នោះ មានមូលតែមួយ ដោយកុសលមូលឬ។ អើ។ មួយយ៉ាងទៀត ពួកធម៌ណា មានមូលតែមួយ ដោយកុសលមូល ពួកធម៌ទាំងអស់នោះ ជាកុសលឬ។ រូប មានកុសលជាសមុដ្ឋាន មានមូលតែមួយ ដោយកុសលមូល តែមិនមែនជាកុសលឡើយ ឯកុសល មានមូលតែមួយ ដោយកុសលមូលផង ជាកុសលផង។ ពួកធម៌ណាមួយ មានមូលតែមួយ ដោយកុសលមូល ពួកធម៌ទាំងអស់នោះ មានគ្នានិងគ្នាជាមូល ដោយកុសលមូលឬ។ មូលទាំងឡាយណា ជាកុសលមូល កើតក្នុងទីជាមួយគ្នា មានមូលតែមួយផង មានគ្នានិងគ្នាជាមូលផង ឯពួកធម៌ដ៏សេស ដែលកើតជាមួយនឹងកុសលមូល ឈ្មោះថាមានមូលតែមួយ ដោយកុសលមូលតែមិនមែនឈ្មោះថា មានគ្នានិងគ្នាជាមូលឡើយ។ មួយយ៉ាងទៀត ពួកធម៌ណា មានគ្នានិងគ្នាជាមូល ដោយកុសលមូល ពួកធម៌ទាំងអស់នោះ ជាកុសលឬ។ អើ។
[៧] ពួកធម៌ណាមួយ ជាកុសល ពួកធម៌ទាំងអស់នោះ
ID: 637825310104010837
ទៅកាន់ទំព័រ៖