ព្រះត្រៃបិដក ភាគ ៨៧
នឹងមិនរលត់ទៅ ក្នុងទីណា វេទនាខន្ធ របស់សត្វនោះ មិនរលត់ហើយ ក្នុងទីនោះដែរឬ។ ពួកសត្វ កាលបរិនិព្វាន ក្នុងបញ្ចវោការភព សញ្ញាខន្ធ របស់សត្វទាំងនោះ នឹងមិនរលត់ទៅ ក្នុងទីនោះ ឯវេទនាខន្ធ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ហើយ ក្នុងទីនោះទេ ពួកសត្វ កាលបរិនិព្វានក្នុងសុទ្ធាវាស និងពួកអសញ្ញសត្វ សញ្ញាខន្ធ របស់សត្វទាំងនោះ នឹងមិនរលត់ទៅផង វេទនាខន្ធ មិនរលត់ហើយផង ក្នុងទីនោះ។
ចប់ និរោធវារៈ
[២២០] រូបក្ខន្ធ របស់សត្វណា កើតឡើង វេទនាខន្ធ របស់សត្វនោះ រលត់ទៅដែរឬ។ មិនរលត់ទេ។ មួយយ៉ាងទៀត វេទនាខន្ធ របស់សត្វណា រលត់ទៅ រូបខន្ធ របស់សត្វនោះ កើតឡើងដែរឬ។ មិនកើតឡើងទេ។
[២២១] វេទនាខន្ធ របស់សត្វណា កើតឡើង សញ្ញាខន្ធ របស់សត្វនោះ រលត់ទៅដែរឬ។ មិនរលត់ទេ។ មួយយ៉ាងទៀត សញ្ញាខន្ធ របស់សត្វណា រលត់ទៅ វេទនាខន្ធ របស់សត្វនោះ កើតឡើងដែរឬ។ មិនកើតឡើងទេ។
[២២២] រូបក្ខន្ធ កើតឡើង ក្នុងទីណា វេទនាខន្ធ រលត់ទៅ ក្នុងទីនោះដែរឬ។ រូបក្ខន្ធ កើតឡើងក្នុងអសញ្ញសត្វនោះ ឯវេទនាខន្ធ មិនរលត់ទៅ ក្នុងទីនោះទេ រូបក្ខន្ធ កើតឡើងផង វេទនាខន្ធ រលត់ទៅផង ក្នុងបញ្ចវោការភពនោះ។ មួយយ៉ាងទៀត វេទនាខន្ធ រលត់ទៅ
ID: 637825334768389748
ទៅកាន់ទំព័រ៖