ព្រះត្រៃបិដក ភាគ ៨៧
មិនកើតឡើងហើយ ក្នុងទីនោះ ឯសញ្ញាខន្ធ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ទៅ ក្នុងទីនោះទេ ពួកសត្វ កាលបរិនិព្វាន ក្នុងសុទ្ធាវាស និងពួកអសញ្ញសត្វ វេទនាខន្ធ របស់សត្វទាំងនោះ មិនកើតឡើងហើយផង សញ្ញាខន្ធ នឹងមិនរលត់ទៅផង ក្នុងទីនោះ។ មួយយ៉ាងទៀត សញ្ញាខន្ធ របស់សត្វណា នឹងមិនរលត់ទៅក្នុងទីណា វេទនាខន្ធ របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះដែរឬ។ ពួកសត្វ កាលបរិនិព្វាន សញ្ញាខន្ធ របស់សត្វទាំងនោះ នឹងមិនរលត់ទៅក្នុងទីនោះ ឯវេទនាខន្ធ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងហើយ ក្នុងទីនោះទេ ពួកសត្វ កាលបរិនិព្វាន ក្នុងសុទ្ធាវាស និងពួកអសញ្ញសត្វ សញ្ញាខន្ធ របស់សត្វទាំងនោះ នឹងមិនរលត់ទៅផង វេទនាខន្ធ មិនកើតឡើងហើយផង ក្នុងទីនោះ។
ចប់ ឧប្បាទនិរោធវារៈ។
ចប់ បវត្តិវារៈ។
បរិញ្ញាវារៈ
[២៧៣] បុគ្គលណា កំណត់ដឹងនូវរូបក្ខន្ធ បុគ្គលនោះ ឈ្មោះថាកំណត់ដឹងនូវវេទនាខន្ធដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គលណា កំណត់ដឹង នូវវេទនាខន្ធ បុគ្គលនោះ ឈ្មោះថាកំណត់ដឹងនូវរូបក្ខន្ធដែរឬ។ អើ។ បុគ្គលណា មិនកំណត់ដឹងនូវរូបក្ខន្ធ បុគ្គលនោះ ឈ្មោះថាមិនកំណត់ដឹងនូវវេទនាខន្ធដែរឬ។ អើ។
ID: 637825340291959302
ទៅកាន់ទំព័រ៖