ព្រះត្រៃបិដក ភាគ ៨៧
មិនហៅថា ធម្មៈ។ មិនមែនឃានៈ មិនហៅថា អាយតនៈ មិនមែនអាយតនៈទាំងឡាយ មិនហៅថា ចក្ខុ។បេ។ មិនមែនអាយតនៈទាំងឡាយ មិនហៅថា ធម្មៈ។ មិនមែនធម្មៈ មិនហៅថា អាយតនៈ មិនមែនអាយតនៈទាំងឡាយ មិនហៅថា ចក្ខុ។ មិនមែនធម្មៈ មិនហៅថា អាយតនៈ មិនមែនអាយតនៈទាំងឡាយ មិនហៅថាសោតៈ។បេ។ មិនមែនអាយតនៈទាំងឡាយ មិនហៅថា មនៈ។ (ចក្កៈ បណ្ឌិតគប្បីចងទុក)។
ចប់ ឧទេ្ទសវារៈ។
និទ្ទេសវារៈ
[២៨៨] ចក្ខុ ហៅថា ចក្ខាយតនៈឬ។ ទិព្វចក្ខុ បញ្ញាចក្ខុ ហៅថាចក្ខុ មិនហៅថា ចក្ខាយតនៈទេ ចក្ខាយតនៈ ហៅថាចក្ខុផង ហៅថាចក្ខាយតនៈផង។ ចក្ខាយតនៈ ហៅថាចក្ខុដែរឬ។ អើ។ សោតៈ ហៅថា សោតាយតនៈដែរឬ។ ទិព្វសោតៈ តណ្ហាសោតៈ ហៅថាសោតៈ មិនហៅថា សោតាយតនៈទេ សោតាយតនៈ ហៅថា សោតៈផង ហៅថា សោតាយតនៈផង។ សោតាយតនៈ ហៅថា សោតៈដែរឬ។ អើ។ ឃានៈ ហៅថា ឃានាយតនៈដែរឬ។ អើ។ ឃានាយតនៈ ហៅថា ឃានៈដែរឬ។ អើ។ ជិវ្ហា ហៅថា ជិវ្ហាយតនៈដែរឬ។ អើ។ ជិវ្ហាយតនៈ ហៅថា ជិវ្ហាដែរឬ។ អើ។ កាយ ហៅថា កាយាយតនៈដែរឬ។
ID: 637825360976895901
ទៅកាន់ទំព័រ៖