ព្រះត្រៃបិដក ភាគ ៨៧
មិនហៅថាមនៈផង មិនហៅថាអាយតនៈទាំងឡាយផង។ មិនមែនអាយតនៈទាំងឡាយ មិនហៅថា មនាយតនៈទេឬ។ អើ។ មិនមែនធម្មៈ មិនហៅថា អាយតនៈទេឬ។ អើ។ មិនមែនអាយតនៈទាំងឡាយ មិនហៅថា ធម្មាយតនៈទេឬ។ អើ។
[២៩៤] ចក្ខុ ហៅថា អាយតនៈដែរឬ។ អើ។ អាយតនៈទាំងឡាយ ហៅថា សោតាយតនៈដែរឬ។ សោតាយតនៈ ហៅថា អាយតនៈផង ហៅថា សោតាយតនៈផង អាយតនៈទាំងឡាយដ៏សេស ហៅថា អាយតនៈទាំងឡាយ មិនហៅថា សោតាយតនៈទេ។ ចក្ខុ ហៅថា អាយតនៈដែរឬ។ អើ។ អាយតនៈទាំងឡាយ ហៅថា ឃានាយតនៈ។បេ។ អាយតនៈទាំងឡាយ ហៅថា ធម្មាយតនៈដែរឬ។ ធម្មាយតនៈ ហៅថា អាយតនៈផង ហៅថា ធម្មាយតនៈផង អាយតនៈទាំងឡាយដ៏សេស ហៅថា អាយតនៈទាំងឡាយ មិនហៅថា ធម្មាយតនៈទេ។ សោតៈ ហៅថា អាយតនៈដែរឬ។ អើ។ អាយតនៈទាំងឡាយ ហៅថា ចក្ខាយតនៈដែរ។បេ។ មិនហៅថា ចក្ខាយតនៈទេ។បេ។ អាយតនៈទាំងឡាយ ហៅថា ធម្មាយតនៈដែរឬ។បេ។ មិនហៅថា ធម្មាយតនៈទេ។ ឃានៈ ជិវ្ហា។បេ។ ធម្មៈ ហៅថា អាយតនៈដែរឬ។ អើ។ អាយតនៈទាំងឡាយ ហៅថា ចក្ខាយតនៈ។បេ។ អាយតនៈទាំងឡាយ
ID: 637825362709130153
ទៅកាន់ទំព័រ៖