ព្រះត្រៃបិដក ភាគ ៨៧
មិនហៅថា អាយតនៈទេឬ។ អើ។ មិនមែនអាយតនៈទាំងឡាយ មិនហៅថា ចក្ខាយតនៈទេឬ។ អើ។បេ។ មិនមែនអាយតនៈទាំងឡាយ មិនហៅថា ធម្មាយតនៈទេឬ។ អើ។បេ។ មិនមែនធម្មៈ មិនហៅថា អាយតនៈទេឬ។ អើ។ មិនមែនអាយតនៈទាំងឡាយ មិនហៅថា ចក្ខាយតនៈទេឬ។ អើ។ មិនមែនធម្មៈ មិនហៅថា អាយតនៈទេឬ។ អើ។ មិនមែនអាយតនៈទាំងឡាយ មិនហៅថា សោតាយតនៈទេឬ។ អើ។បេ។ មិនមែនអាយតនៈទាំងឡាយ មិនហៅថា មនាយតនៈទេឬ។ អើ។ (ចក្កៈ បណ្ឌិតគប្បីចងក្រងទុក)។
ចប់ បណ្ណត្តិវារៈ ។
បវត្តិវារៈ
[២៩៦] ចក្ខាយតនៈ របស់សត្វណា កើតឡើង សោតាយតនៈ របស់សត្វនោះ កើតឡើងដែរឬ។ ពួកសត្វដែលប្រកបដោយចក្ខុ មិនមានសោតៈ កាលចាប់បដិសន្ធិ ចក្ខាយតនៈ របស់សត្វទាំងនោះ កើតឡើង តែសោតាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងទេ ពួកសត្វដែលប្រកបដោយចក្ខុ ប្រកបដោយសោតៈ កាលចាប់បដិសន្ធិ ចក្ខាយតនៈរបស់សត្វទាំងនោះ កើតឡើងផង
ID: 637825363189910772
ទៅកាន់ទំព័រ៖