ព្រះត្រៃបិដក ភាគ ៨៧

និទ្ទេសវារៈ


 [៣២] រូប ហៅថា​រូបក្ខន្ធ​ឬ។ រូប​ជាទីស្រឡាញ់ រូប​ដ៏​ឆ្ងាញ់​ពិសា ហៅថា​រូប តែ​មិនមែន​ហៅថា រូបក្ខន្ធ​ទេ ឯរូបក្ខន្ធ ហៅថា​រូប​ផង ហៅថា​រូបក្ខន្ធ​ផង។ រូបក្ខន្ធ ហៅថា​រូប​ឬ។ អើ។
 [៣៣] វេទនា ហៅថា​វេទនាខន្ធ​ឬ។ អើ។ វេទនាខន្ធ ហៅថា​វេទនា​ឬ។ អើ។
 [៣៤] សញ្ញា ហៅថា​សញ្ញាខន្ធ​ឬ។ ទិដ្ឋិ​សញ្ញា ហៅថា​សញ្ញា តែ​មិនមែន​ហៅថា​សញ្ញាខន្ធ​ទេ ឯសញ្ញាខន្ធ ហៅថា​សញ្ញា​ផង ហៅថា​សញ្ញាខន្ធ​ផង។ សញ្ញាខន្ធ ហៅថា​សញ្ញា​ឬ។ អើ។
 [៣៥] ពួក​សង្ខារ ហៅថា​សង្ខារក្ខន្ធ​ឬ។ ពួក​សង្ខារ​ដ៏​សេស លើកលែងតែ​សង្ខារក្ខន្ធ​ចេញ ហៅថា​ពួក​សង្ខារ តែ​មិនមែន​ហៅថា​សង្ខារក្ខន្ធ​ទេ ឯសង្ខារក្ខន្ធ ហៅថា​ពួក​សង្ខារ​ផង ហៅថា​សង្ខារក្ខន្ធ​ផង។ សង្ខារក្ខន្ធ ហៅថា​ពួក​សង្ខារ​ឬ។ អើ។
 [៣៦] វិញ្ញាណ ហៅថា​វិញ្ញាណក្ខន្ធ​ឬ។ អើ។ វិញ្ញាណក្ខន្ធ ហៅថា​វិញ្ញាណ​ឬ។ អើ។
 [៣៧] មិនមែន​រូប មិន​ហៅថា​រូបក្ខន្ធ​ឬ។ អើ។ មិនមែន​រូបក្ខន្ធ មិន​ហៅថា​រូប​ឬ។ រូប​ជាទីស្រឡាញ់ រូប​ដ៏​ឆ្ងាញ់​ពិសា មិនមែន​ហៅថា​រូបក្ខន្ធ​ទេ គ្រាន់តែ​ជា​រូប ឯធម៌​ទាំងឡាយ​ដ៏​សេស វៀរលែងតែ​រូប និង​រូបក្ខន្ធ​ចេញ មិនមែន​ហៅថា​រូប​ផង មិនមែន​ហៅថា រូបក្ខន្ធ​ផង។
ថយ | ទំព័រទី ៣៤ | បន្ទាប់
ID: 637825316040534421
ទៅកាន់ទំព័រ៖