ព្រះត្រៃបិដក ភាគ ៨៧
            
        
        
            
            
                
                 [៣៨] មិនមែនវេទនា មិនហៅថាវេទនាខន្ធឬ។ អើ។ មិនមែនវេទនាខន្ធ មិនហៅថាវេទនាឬ។ អើ។
 [៣៩] មិនមែនសញ្ញា មិនហៅថាសញ្ញាខន្ធឬ។ អើ។ មិនមែនសញ្ញាខន្ធ មិនហៅថាសញ្ញាឬ។ ទិដ្ឋិសញ្ញា មិនមែនហៅថាសញ្ញាខន្ធទេ គ្រាន់តែជាសញ្ញាប៉ុណ្ណោះ ឯពួកធម៌ដ៏សេស វៀរលែងតែសញ្ញា និងសញ្ញាខន្ធចេញ មិនមែនហៅថាសញ្ញាផង មិនមែនហៅថាសញ្ញាខន្ធផង។
 [៤០] មិនមែនពួកសង្ខារ មិនហៅថាសង្ខារក្ខន្ធឬ។ អើ។ មិនមែនសង្ខារក្ខន្ធ មិនហៅថាពួកសង្ខារឬ។ ពួកសង្ខារដ៏សេស វៀរលែងតែសង្ខារក្ខន្ធចេញ មិនមែនហៅថាសង្ខារក្ខន្ធទេ។ គ្រាន់តែជាពួកសង្ខារប៉ុណ្ណោះ ឯពួកធម៌ដ៏សេស វៀរលែងតែពួកសង្ខារ និងសង្ខារក្ខន្ធចេញ មិនមែនហៅថាពួកសង្ខារផង មិនមែនហៅថា សង្ខារក្ខន្ធផង។
 [៤១] មិនមែនវិញ្ញាណ មិនហៅថាវិញ្ញាណក្ខន្ធឬ។ អើ។ មិនមែនវិញ្ញាណក្ខន្ធ មិនហៅថាវិញ្ញាណឬ។ អើ។
 [៤២] រូប ហៅថារូបក្ខន្ធឬ។ រូបជាទីស្រឡាញ់ រូបដ៏ឆ្ងាញ់ពិសា ហៅថារូប តែមិនមែនហៅថារូបក្ខន្ធទេ ឯរូបក្ខន្ធ ហៅថារូបផង ហៅថារូបក្ខន្ធផង។ ខន្ធទាំងឡាយ ហៅថាវេទនាខន្ធឬ។ វេទនាខន្ធ ហៅថាខន្ធផង ហៅថាវេទនាខន្ធផង ឯខន្ធទាំងឡាយដ៏សេស ហៅថាពួកខន្ធ តែមិនមែនហៅថាវេទនាខន្ធទេ។
            
            
         
        
            
                ID: 637825316391159447 
                
            
            
                ទៅកាន់ទំព័រ៖