ព្រះត្រៃបិដក ភាគ ៨៧
[៦៨៧] ចក្ខាយតនៈ របស់សត្វណា កើតឡើង សោតាយតនៈ របស់សត្វនោះ រលត់ទៅដែរឬ។ មិនមែនទេ។ មួយយ៉ាងទៀត សោតាយតនៈ របស់សត្វណា រលត់ទៅ ចក្ខាយតនៈ របស់សត្វនោះ កើតឡើងដែរឬ។ មិនមែនទេ។
[៦៨៨] ចក្ខាយតនៈ របស់សត្វណា កើតឡើង ឃានាយតនៈ រូបាយតនៈ មនាយតនៈ ធម្មាយតនៈ របស់សត្វនោះ រលត់ទៅដែរឬ។ មិនមែនទេ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា រលត់ទៅ ចក្ខាយតនៈ របស់សត្វនោះ កើតឡើងដែរឬ។ មិនមែនទេ។បេ។
[៦៨៩] មនាយតនៈ របស់សត្វណា កើតឡើង ធម្មាយតនៈ របស់សត្វនោះ រលត់ទៅដែរឬ។ មិនមែនទេ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា រលត់ទៅ មនាយតនៈ របស់សត្វនោះ កើតឡើងដែរឬ។ មិនមែនទេ។
[៦៩០] ចក្ខាយតនៈ កើតឡើង ក្នុងទីណា។បេ។ ប្រយោគ ដែលប្រកបដោយពាក្យថា ក្នុងទីណា បណ្ឌិត គប្បីធ្វើដោយពាក្យបដិសេធថា មិនមែន ឬមិនមានទេ។ ប្រយោគ ដែលប្រកបដោយពាក្យថា ក្នុងទីណា បណ្ឌិត គប្បីធ្វើឲ្យដូចគ្នា នឹងពួកប្រយោគដែលថា ប្រកបក្នុងទីណា ក្រៅនេះ ប្រយោគ ដែលប្រកបដោយពាក្យថា ក្នុងទីណា ដូចគ្នា ក្នុងវារៈទាំងបី។
ID: 637825440148536306
ទៅកាន់ទំព័រ៖