ព្រះត្រៃបិដក ភាគ ៨៧
            
        
        
            
            
                
                បរិញ្ញាវារៈ
 [៧៨៨] សត្វណា កំណត់ដឹងនូវចក្ខាយតនៈ សត្វនោះ ឈ្មោះថាកំណត់ដឹងនូវសោតាយតនៈដែរឬ។ អើ។ មួយយ៉ាងទៀត សត្វណា កំណត់ដឹងនូវសោតាយតនៈ សត្វនោះ ឈ្មោះថាកំណត់ដឹងនូវចក្ខាយតនៈដែរឬ។ អើ។ សត្វណា មិនកំណត់ដឹងនូវចក្ខាយតនៈ សត្វនោះ ឈ្មោះថាមិនកំណត់ដឹងនូវសោតាយតនៈដែរឬ។ អើ។ មួយយ៉ាងទៀត សត្វណា មិនកំណត់ដឹងនូវសោតាយតនៈ សត្វនោះ ឈ្មោះថាមិនកំណត់ដឹងនូវចក្ខាយតនៈដែរឬ។ អើ។
 [៧៨៩] សត្វណា កំណត់ដឹងហើយនូវចក្ខាយតនៈ សត្វនោះ ឈ្មោះថា កំណត់ដឹងហើយនូវសោតាយតនៈដែរឬ។ អើ។ មួយយ៉ាងទៀត សត្វណា កំណត់ដឹងហើយនូវសោតាយតនៈ សត្វនោះ ឈ្មោះថាកំណត់ដឹងហើយនូវចក្ខាយតនៈដែរឬ។ អើ។ សត្វណា មិនកំណត់ដឹងហើយនូវចក្ខាយតនៈ សត្វនោះ ឈ្មោះថាមិនកំណត់ដឹងហើយ នូវសោតាយតនៈដែរឬ។ អើ។ មួយយ៉ាងទៀត សត្វណា មិនកំណត់ដឹងហើយនូវសោតាយតនៈ សត្វនោះ ឈ្មោះថាមិនកំណត់ដឹងហើយនូវចក្ខាយតនៈដែរឬ។ អើ។
            
 
            
         
        
            
                ID: 637825454314868303 
                
            
            
                ទៅកាន់ទំព័រ៖