ព្រះត្រៃបិដក ភាគ ៨៧

មិន​ហៅថា​សង្ខារក្ខន្ធ​ឬ។ អើ។
 [៦៧] រូប ហៅថា​ខន្ធ​ឬ។ អើ។ ខន្ធ​ទាំងឡាយ ហៅថា​រូបក្ខន្ធ​ឬ។ រូបក្ខន្ធ ហៅថា​ខន្ធ​ផង ហៅថា​រូបក្ខន្ធ​ផង ឯខន្ធ​ទាំងឡាយ​ដ៏​សេស គ្រាន់តែ​ជា​ពួក​ខន្ធ មិនមែន​ហៅថា​រូបក្ខន្ធ​ទេ។
[៦៨] វេទនា ហៅថា​ខន្ធ​ឬ។ អើ។ ខន្ធ​ទាំងឡាយ ហៅថា​វេទនាខន្ធ​ឬ។ វេទនាខន្ធ ហៅថា​ខន្ធ​ផង ហៅថា​វេទនាខន្ធ​ផង ឯខន្ធ​ទាំងឡាយ​ដ៏​សេស គ្រាន់តែ​ជា​ពួក​ខន្ធ មិនមែន​ហៅថា​វេទនាខន្ធ​ទេ។
[៦៩] សញ្ញា ហៅថា​ខន្ធ​ឬ។ អើ។ ខន្ធ​ទាំងឡាយ ហៅថា​សញ្ញាខន្ធ​ឬ។ សញ្ញាខន្ធ ហៅថា​ខន្ធ​ផង ហៅថា​សញ្ញាខន្ធ​ផង ឯខន្ធ​ទាំងឡាយ​ដ៏​សេស គ្រាន់តែ​ជា​ពួក​ខន្ធ មិនមែន​ហៅថា​សញ្ញាខន្ធ​ទេ។
[៧០] ពួក​សង្ខារ ហៅថា​ខន្ធ​ឬ។ អើ។ ខន្ធ​ទាំងឡាយ ហៅថា​សង្ខារក្ខន្ធ​ឬ។ សង្ខារក្ខន្ធ ហៅថា​ខន្ធ​ផង ហៅថា​សង្ខារក្ខន្ធ​ផង ឯខន្ធ​ទាំងឡាយ​ដ៏​សេស គ្រាន់តែ​ជា​ពួក​ខន្ធ មិនមែន​ហៅថា សង្ខារក្ខន្ធ​ទេ។
[៧១] វិញ្ញាណ ហៅថា​ខន្ធ​ឬ។ អើ។ ខន្ធ​ទាំងឡាយ ហៅថា​វិញ្ញាណក្ខន្ធ​ឬ។ វិញ្ញាណក្ខន្ធ ហៅថា​ខន្ធ​ផង ហៅថា​វិញ្ញាណក្ខន្ធ​ផង ឯខន្ធ​ទាំងឡាយ​ដ៏​សេស គ្រាន់តែ​ជា​ពួក​ខន្ធ មិនមែន​ហៅថា​វិញ្ញាណក្ខន្ធ​ទេ។
ថយ | ទំព័រទី ៤៣ | បន្ទាប់
ID: 637825318757226663
ទៅកាន់ទំព័រ៖