ព្រះត្រៃបិដក ភាគ ៨៧

 [៧៦] មិនមែន​វិញ្ញាណ មិន​ហៅថា​ខន្ធ​ឬ។ ខន្ធ​ទាំងឡាយ​ដ៏​សេស វៀរលែងតែ​វិញ្ញាណ​ចេញ មិន​ហៅថា​វិញ្ញាណ​ទេ ហៅថា​ពួក​ខន្ធ ខន្ធ​ទាំងឡាយ​ដ៏​សេស វៀរលែងតែ​វិញ្ញាណ និង​ពួក​ខន្ធ​ចេញ មិន​ហៅថា​វិញ្ញាណ​ផង មិន​ហៅថា​ពួក​ខន្ធ​ផង​ទេ។ មិនមែន​ពួក​ខន្ធ មិន​ហៅថា​វិញ្ញាណក្ខន្ធ​ឬ។ អើ។
[៧៧] រូប ហៅថា​ខន្ធ​ឬ។ អើ។ ខន្ធ​ទាំងឡាយ ហៅថា​វេទនាខន្ធ​ឬ។ វេទនាខន្ធ ហៅថា​ខន្ធ​ផង ហៅថា​វេទនាខន្ធ​ផង ឯខន្ធ​ទាំងឡាយ​ដ៏​សេស គ្រាន់តែ​ជា​ពួក​ខន្ធ មិនមែន​ហៅថា វេទនាខន្ធ​ទេ។
[៧៨] រូប ហៅថា​ខន្ធ​ឬ។ អើ។ ខន្ធ​ទាំងឡាយ ហៅថា​សញ្ញាខន្ធ​ឬ។ សញ្ញាខន្ធ ហៅថា​ខន្ធ​ផង ហៅថា​សញ្ញាខន្ធ​ផង ឯខន្ធ​ទាំងឡាយ​ដ៏​សេស គ្រាន់តែ​ជា​ពួក​ខន្ធ មិនមែន​ហៅថា សញ្ញាខន្ធ​ទេ។
[៧៩] រូប ហៅថា​ខន្ធ​ឬ។ អើ។ ខន្ធ​ទាំងឡាយ ហៅថា​សង្ខារក្ខន្ធ​ឬ។ សង្ខារក្ខន្ធ ហៅថា​ខន្ធ​ផង ហៅថា​សង្ខារក្ខន្ធ​ផង ឯខន្ធ​ទាំងឡាយ​ដ៏​សេស គ្រាន់តែ​ជា​ពួក​ខន្ធ មិនមែន​ហៅថា សង្ខារក្ខន្ធ​ទេ។
[៨០] រូប ហៅថា​ខន្ធ​ឬ។ អើ។ ខន្ធ​ទាំងឡាយ ហៅថា​វិញ្ញាណក្ខន្ធ​ឬ។ វិញ្ញាណក្ខន្ធ ហៅថា​ខន្ធ​ផង ហៅថា​វិញ្ញាណក្ខន្ធ​ផង ឯខន្ធ​ទាំងឡាយ​ដ៏​សេស គ្រាន់តែ​ជា​ពួក​ខន្ធ មិនមែន​ហៅថា វិញ្ញាណក្ខន្ធ​ទេ។
ថយ | ទំព័រទី ៤៥ | បន្ទាប់
ID: 637825319412551403
ទៅកាន់ទំព័រ៖