ព្រះត្រៃបិដក ភាគ ៨៧
[១១៥] មិនមែនវិញ្ញាណ មិនហៅថាវិញ្ញាណក្ខន្ធឬ។ ខន្ធទាំងឡាយដ៏សេស វៀរលែងតែវិញ្ញាណចេញ មិនហៅថាវិញ្ញាណទេ ហៅថាខន្ធ ខន្ធទាំងឡាយដ៏សេស វៀរលែងតែវិញ្ញាណ និងខន្ធចេញ មិនហៅថាវិញ្ញាណផង មិនហៅថាខន្ធផងទេ។ មិនមែនខន្ធ មិនហៅថាសញ្ញាខន្ធឬ។ អើ។
[១១៦] មិនមែនវិញ្ញាណ មិនហៅថាខន្ធឬ។ ខន្ធទាំងឡាយដ៏សេស វៀរលែងតែវិញ្ញាណចេញ មិនហៅថាវិញ្ញាណទេ ហៅថាខន្ធ ខន្ធទាំងឡាយដ៏សេស វៀរលែងតែវិញ្ញាណ និងខន្ធចេញ មិនហៅថាវិញ្ញាណផង មិនហៅថាខន្ធផងទេ។ មិនមែនខន្ធ មិនហៅថា សង្ខារក្ខន្ធឬ។ អើ។
ចប់ បណ្ណត្តិវារៈ។
បវត្តិវារៈ
[១១៧] រូបក្ខន្ធ របស់សត្វណា កើតឡើង វេទនាខន្ធ របស់សត្វនោះ ក៏កើតឡើងដែរឬ។ ពួកសត្វចូលទៅកាន់អសញ្ញសត្វ រូបក្ខន្ធ របស់សត្វទាំងនោះ កើតឡើង ឯវេទនាខន្ធ របស់សត្វទាំងនោះ មិនកើតឡើងទេ ពួកសត្វចូលទៅកាន់បញ្ចវោការភព រូបក្ខន្ធកើតឡើងផង របស់សត្វទាំងនោះ វេទនាខន្ធ កើតឡើងផង។
ID: 637825322158076647
ទៅកាន់ទំព័រ៖