ព្រះត្រៃបិដក ភាគ ៨៨

 [១៦៥] សមុទយសច្ច របស់​សត្វ​ណា រលត់​ទៅ មគ្គសច្ច របស់​សត្វ​នោះ នឹង​រលត់​ទៅ​ឬ។ ពួក​សត្វ​ណា ជា​បុថុជ្ជន នឹង​មិនបាន​នូវ​មគ្គ សមុទយសច្ច របស់​សត្វ​នោះៗ រលត់​ទៅ ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​តណ្ហា តែម​គ្គ​សច្ច របស់​សត្វ​ទាំងនោះ នឹង​មិន​រលត់​ទៅ​ទេ ពួក​សត្វ​ណា នឹង​បាន​នូវ​មគ្គ សមុទយសច្ច របស់​សត្វ​នោះៗ រលត់​ទៅ​ផង មគ្គសច្ច នឹង​រលត់​ទៅ​ផង ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​តណ្ហា។ មួយ​យ៉ាង​ទៀត មគ្គសច្ច របស់​សត្វ​ណា នឹង​រលត់​ទៅ សមុទយសច្ច របស់​សត្វ​នោះ រលត់​ទៅ​ឬ។ ពួក​សត្វ នឹង​បាន​នូវ​មគ្គ​ដ៏​ប្រសើរ ក្នុង​លំដាប់​នៃ​ចិត្ត​ណា ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​មគ្គ​ដ៏​ប្រសើរ ឬក៏​ពួក​សត្វ​ដទៃ​ណា នឹង​បាន​នូវ​មគ្គ ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​ចិត្ត​នោះ មគ្គសច្ច របស់​សត្វ​ទាំងនោះ ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​តណ្ហា និង​របស់​ពួក​សត្វ ដែល​ចូលកាន់​និរោធ ក្នុង​កាលដែល​ចិត្ត​ប្រាសចាក​តណ្ហា កំពុង​ប្រព្រឹត្តទៅ និង​របស់​ពួក​អសញ្ញ​សត្វ​នោះ នឹង​រលត់​ទៅ តែ​សមុទយសច្ច របស់​សត្វ​ទាំងនោះ មិន​រលត់​ទៅ​ទេ ពួក​សត្វ​ណា នឹង​បាន​នូវ​មគ្គ មគ្គសច្ច របស់​សត្វ​នោះៗ នឹង​រលត់​ផង សមុទយសច្ច រលត់​ទៅ​ផង ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​តណ្ហា។
 [១៦៦] ទុក្ខសច្ច រលត់​ទៅ ក្នុង​ទីណា។បេ។
ថយ | ទំព័រទី ១០០ | បន្ទាប់
ID: 637826012434413291
ទៅកាន់ទំព័រ៖