ព្រះត្រៃបិដក ភាគ ៨៨
[១៦៨] ទុក្ខសច្ច របស់សត្វណា រលត់ទៅ ក្នុងទីណា មគ្គសច្ច របស់សត្វនោះ នឹងរលត់ទៅ ក្នុងទីនោះឬ។ ទុក្ខសច្ច របស់ព្រះអរហន្តទាំងឡាយ ក្នុងភង្គក្ខណៈនៃមគ្គដ៏ប្រសើរ និងរបស់សត្វទាំងនោះ ដែលជាបុថុជ្ជន នឹងមិនបាននូវមគ្គ ក្នុងភង្គក្ខណៈនៃចិត្ត កាលច្យុត និងរបស់ពួកសត្វទាំងនោះ កាលច្យុតចាកអបាយ និងចាកអសញ្ញសត្វ ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន រលត់ទៅ ក្នុងទីនោះ តែមគ្គសច្ច របស់សត្វទាំងនោះ នឹងមិនរលត់ទៅ ក្នុងទីនោះទេ ពួកសត្វនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ក្នុងភង្គក្ខណៈនៃមគ្គ ក្នុងបញ្ចវោការភព ឬក៏ពួកសត្វដទៃណា នឹងបាននូវមគ្គ ក្នុងភង្គក្ខណៈនៃចិត្តនោះ ពួកសត្វនោះ កាលច្យុត ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន ទុក្ខសច្ច របស់សត្វទាំងនោះ រលត់ទៅផង មគ្គសច្ច នឹងរលត់ទៅផង ក្នុងទីនោះ។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា នឹងរលត់ទៅ ក្នុងទីណា ទុក្ខសច្ច របស់សត្វនោះ រលត់ទៅ ក្នុងទីនោះឬ។ ពួកសត្វណា នឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ក្នុងឧប្បាទក្ខណៈនៃមគ្គដ៏ប្រសើរ ឬក៏ពួកសត្វដទៃណា នឹងបាននូវមគ្គ ក្នុងឧប្បាទក្ខណៈនៃចិត្តនោះ ពួកសត្វនោះ កាលចាប់បដិសន្ធិ ក្នុងឧប្បាទក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន និងក្នុងភង្គក្ខណៈនៃមគ្គ និងផល ក្នុងអរូបភព
ID: 637826023831307042
ទៅកាន់ទំព័រ៖