ព្រះត្រៃបិដក ភាគ ៨៨

មគ្គសច្ច របស់​សត្វ​ទាំងនោះ នឹង​រលត់​ទៅ ក្នុង​ទីនោះ តែ​ទុក្ខសច្ច របស់​សត្វ​ទាំងនោះ មិន​រលត់​ទៅ ក្នុង​ទីនោះ​ទេ ពួក​សត្វ​នឹង​បាន​នូវ​មគ្គ​ដ៏​ប្រសើរ ក្នុង​លំដាប់​នៃ​ចិត្ត​ណា ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​មគ្គ ក្នុង​បញ្ចវោការ​ភព ឬក៏​ពួក​សត្វ​ដទៃ​ណា នឹង​បាន​នូវ​មគ្គ ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​ចិត្ត​នោះ ពួក​សត្វ​នោះ កាល​ច្យុត ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​ចិត្ត ក្នុង​បច្ចុប្បន្ន មគ្គសច្ច របស់​សត្វ​ទាំងនោះ នឹង​រលត់​ទៅ​ផង ទុក្ខសច្ច រលត់​ទៅ​ផង ក្នុង​ទីនោះ ។
 [១៦៩] សមុទយសច្ច របស់​សត្វ​ណា រលត់​ទៅ ក្នុង​ទីណា មគ្គសច្ច របស់​សត្វ​នោះ នឹង​រលត់​ទៅ ក្នុង​ទីនោះ​ឬ។ សមុទយសច្ច របស់​ពួក​សត្វ​ដែល​កើត​ក្នុង​អបាយ និង​របស់​សត្វ​នោះៗ ដែល​ជា​បុថុជ្ជន នឹង​មិនបាន​នូវ​មគ្គ ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​តណ្ហា រលត់​ទៅ ក្នុង​ទីនោះ តែម​គ្គ​សច្ច របស់​សត្វ​ទាំងនោះ នឹង​មិន​រលត់​ទៅ ក្នុង​ទីនោះ​ទេ ពួក​សត្វ​ណា នឹង​បាន​នូវ​មគ្គ សមុទយសច្ច របស់​សត្វ​នោះៗ រលត់​ទៅ​ផង មគ្គសច្ច នឹង​រលត់​ទៅ​ផង ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​តណ្ហា ក្នុង​ទីនោះ។ មួយ​យ៉ាង​ទៀត មគ្គសច្ច របស់​សត្វ​ណា នឹង​រលត់​ទៅ ក្នុង​ទីណា សមុទយសច្ច របស់​សត្វ​នោះ រលត់​ទៅ ក្នុង​ទីនោះ​ឬ។ ពួក​សត្វ​នឹង​បាន​នូវ​មគ្គ​ដ៏​ប្រសើរ ក្នុង​លំដាប់​នៃ​ចិត្ត​ណា ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​មគ្គ​ដ៏​ប្រសើរ
ថយ | ទំព័រទី ១០៣ | បន្ទាប់
ID: 637826024061008964
ទៅកាន់ទំព័រ៖