ព្រះត្រៃបិដក ភាគ ៨៨
ឬក៏ពួកសត្វដទៃណា នឹងបាននូវមគ្គ ក្នុងឧប្បាទក្ខណៈនៃចិត្តនោះ មគ្គសច្ច របស់សត្វនោះៗ នឹងរលត់ទៅ ក្នុងឧប្បាទក្ខណៈនៃតណ្ហា និងក្នុងកាលដែលចិត្តប្រាសចាកតណ្ហា កំពុងប្រព្រឹត្តទៅ ក្នុងទីនោះ តែសមុទយសច្ច របស់សត្វទាំងនោះ មិនរលត់ទៅ ក្នុងទីនោះទេ ពួកសត្វណា នឹងបាននូវមគ្គ មគ្គសច្ច របស់សត្វនោះៗ នឹងរលត់ទៅផង សមុទយសច្ច រលត់ទៅផង ក្នុងភង្គក្ខណៈនៃតណ្ហា ក្នុងទីនោះ។
[១៧០] ទុក្ខសច្ច របស់សត្វណា មិនរលត់ទៅ សមុទយសច្ច របស់សត្វនោះ នឹងមិនរលត់ទៅឬ។ ពួកសត្វទាំងអស់ កាលចាប់បដិសន្ធិ ក្នុងឧប្បាទក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន និងក្នុងភង្គក្ខណៈនៃមគ្គ និងផល ក្នុងអរូបភព ទុក្ខសច្ច របស់សត្វទាំងនោះ មិនរលត់ទៅ តែសមុទយសច្ច របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទេ ទុក្ខសច្ច របស់ព្រះអរហន្តទាំងឡាយ ក្នុងឧប្បាទក្ខណៈនៃមគ្គដ៏ប្រសើរ និងរបស់សត្វទាំងនោះ ដែលជាសត្វនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ក្នុងឧប្បាទក្ខណៈនៃចិត្ត ក្នុងឧប្បាទក្ខណៈនៃចិត្តនោះ និងក្នុងភង្គក្ខណៈនៃមគ្គ និងផល ក្នុងអរូបភព មិនរលត់ទៅផង សមុទយសច្ច នឹងមិនរលត់ទៅផង។ មួយយ៉ាងទៀត សមុទយសច្ច របស់សត្វណា នឹងមិនរលត់ទៅ ទុក្ខសច្ច របស់សត្វនោះ មិនរលត់ទៅឬ។
ID: 637826024305540410
ទៅកាន់ទំព័រ៖