ព្រះត្រៃបិដក ភាគ ៨៨
ទុក្ខសច្ច របស់ព្រះអរហន្តទាំងឡាយ និងរបស់សត្វនោះៗ ដែលជាបុថុជ្ជន នឹងមិនបាននូវមគ្គ ក្នុងឧប្បាទក្ខណៈនៃចិត្ត កាលចាប់បដិសន្ធិ ក្នុងឧប្បាទក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន និងក្នុងភង្គក្ខណៈនៃមគ្គ និងផល ក្នុងអរូបភព មិនរលត់ទៅផង មគ្គសច្ច នឹងមិនរលត់ទៅផង។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា នឹងមិនរលត់ទៅ ទុក្ខសច្ច របស់សត្វនោះ មិនរលត់ទៅឬ។ មគ្គសច្ច របស់ព្រះអរហន្តទាំងឡាយ ក្នុងភង្គក្ខណៈនៃមគ្គដ៏ប្រសើរ និងរបស់សត្វនោះៗ ដែលជាបុថុជ្ជន នឹងមិនបាននូវមគ្គ ក្នុងភង្គក្ខណៈនៃចិត្ត កាលច្យុត ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន នឹងមិនរលត់ទៅ តែទុក្ខសច្ច របស់សត្វទាំងនោះ មិនមែនជាមិនរលត់ទៅទេ មគ្គសច្ច របស់ព្រះអរហន្តទាំងឡាយ និងរបស់សត្វនោះៗ ដែលជាបុថុជ្ជន នឹងមិនបាននូវមគ្គ ក្នុងឧប្បាទក្ខណៈនៃចិត្ត កាលចាប់បដិសន្ធិ ក្នុងឧប្បាទក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន និងក្នុងភង្គក្ខណៈនៃមគ្គ និងផល ក្នុងអរូបភព នឹងមិនរលត់ទៅផង ទុក្ខសច្ច មិនរលត់ទៅផង។
[១៧២] សមុទយសច្ច របស់សត្វណា មិនរលត់ទៅ មគ្គសច្ច របស់សត្វនោះ នឹងមិនរលត់ទៅឬ។ ពួកសត្វនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ក្នុងឧប្បាទក្ខណៈនៃមគ្គដ៏ប្រសើរ
ID: 637826024795410334
ទៅកាន់ទំព័រ៖